ព័ត៌មានអន្តរជាតិ

ជនជាតិអាហ្សង់ទីនប្រហែល ៤.០០០ នាក់ ត្រូវជាប់គាំងនៅក្នុងប្រទេសឈីលី បន្ទាប់ពីបិទច្រកព្រំដែន

ឈីលីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ភ្ញៀវទេសចរអាហ្សង់ទីន ដែលបានធ្វើដំណើរមក ប្រទេសឈីលីប្រមាណជា ៤.០០០ នាក់នៅចុងសប្តាហ៍នេះ ត្រូវជាប់គាំងបន្ទាប់ពីច្រកព្រំដែន Cristo Redentor បានបិទទ្វារដោយសារមានព្រិលធ្លាក់ខ្លាំង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។

បើតាមកាសែត Clarin បាននិយាយថា “មនុស្សរាប់ពាន់នាក់បានរីករាយចុងសប្តាហ៍ រយៈពេលយូរ ជាមួយនឹងការចាប់ផ្តើមថ្ងៃឈប់សម្រាកនារដូវរងារ (នៅក្នុងតំបន់អឌ្ឍគោលខាងត្បូង) ឆ្លងកាត់ចូលទៅក្នុងប្រទេសឈីលី”។

របាយការណ៍នេះ បាននិយាយថា: « ច្រកព្រំដែនអរន្តជាតិ Cristo Redentor ត្រូវបានគេបិទចាប់តាំងពីថ្ងៃទី ១០ ខែកក្កដាដោយសារតែព្រិលធ្លាក់ខ្លាំង ហើយយ៉ាងហោចណាស់ភ្ញៀវទេសចរអាហ្សង់ទីន ៤.០០០ នាក់ មិនអាចវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេ»៕

មតិយោបល់