ព័ត៌មានកីឡា

ជម្រើសជាតិកម្ពុជា បានយកឈ្នះ ជម្រើសជាតិ ប៉ាគីស្ថាន ទាំងពីរជើង ៤-១ (វីដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា បានយកឈ្នះលើ ក្រុមបាល់ទាត់ជម្រើសជាតិ ប៉ាគីស្ថាន ដោយលទ្ធផល ២ទល់១ កាលពីយប់មិញ នាប្រទេសកាតា ក្នុងការប្រកួត FiFa World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification ជំទី១ ជើងទី២ ។

នាវគ្គទី១ នៃការប្រកួតក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក ខណ:ដែលធ្វើឲ្យក្រុម ប៉ាគីស្ថាន មានឱកាសទាត់បាល់ ១១ម៉ែត្រ នៅនាទីទី ១៨ ដែលទាត់បញ្ចូលទីដោយកីឡាករ​ Hassan Bashir នៅពេលដែលកីឡាករកម្ពុជា គួច សុគម្ភ: ធ្វើឲ្យបាល់បះដៃក្នុងតំបន់គ្រោះថ្នាក់។ ប៉ុន្តែអ្វីបានប្រសើរឡើងវិញ បន្ទាប់ពី កែវ សុខផេង បញ្ជូនបាល់យ៉ាងល្អទៅឲ្យ សេត​ រ៉ស៊ីប ទាត់បញ្ចូលទីតាមស្មើនៅនាទី ៦៤​ ។​ អ្វីដែលគួរឲ្យសរសើរទៀតនោះជិតចប់ទៅហើយ ខ្សែប្រយុទ្ធរបស់ក្លិបក្រសួងការពារជាតិ កីឡាករ រឹង ប៊ុនហៀង ដែលទើបប្តូចូល រកគ្រាប់ជ័យជម្នះជូនកម្ពុជា នៅនាទី ៨៩ ។

ដូច្នេះហើយក្រុមគោព្រៃកម្ពុជា នឹងត្រូវឡេីងទៅជុំទី២ ​សម្រាប់​ការប្រកួត FiFa World Cup Qatar 2022 & Asian Cup 2023 Qualifiers ជាបន្តទៀត បន្ទាប់ពីផ្តួល ប៉ាគីស្ថាន ទាំងពីរជើង ដោយលទ្ធផល ៤ទល់១ ៕

//www.youtube.com/watch?v=GftQrkA43vE

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់