ក្រុមបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំកម្ពុជា បានប្រកួតស្មើក្រុមយុវជនថ្នាលភ្នំពេញក្រោន ៣ទល់និង៣ កាលពីព្រឹកមិញ នៅទីលានហ្វឹកហាត់ RSN។
ការប្រកួតដែលមានរយៈពេល៣៥នាទី២ដង ក្រុមជម្រើសជាតិ បាននាំមុខភ្នំពេញក្រោន ២គ្រាប់នៅវគ្គទី១។ ប៉ុន្តែត្រឹមរយៈពេល២នាទី ដើមវគ្គទី២ ភ្នំពេញក្រោនបានវាយបកតាមស្មើវិញ។ មុនចប់ការប្រកួត ក្រុមទាំងពីររកបានម្នាក់មួយគ្រាប់ទៀត ដើម្បីរក្សាលទ្ធផលគ្មានអ្នកចាញ់ ៣-៣ ក្នុងជំនួបមិត្តភាពនេះ។
មតិយោបល់