បរទេស៖ មានវិធីសាស្ត្រច្រើនណាស់ក្នុងការចម្អិនអាហារ ប៉ុន្តែស្ត្រីមេផ្ទះស្ទើរតែទាំងអស់មិនទាន់ដឹងថា វិធីចម្អិនអាហារមួយចំនួនដែលពួកគេអនុវត្តរាល់ថ្ងៃ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពឡើយ។ ហេតុនេះហើយ ដើម្បីគេចផុតពីគ្រោះថ្នាក់ ស្ត្រីមេផ្ទះគួរតែចៀសវាងទម្លាប់អាក្រក់មួយចំនួននេះ។
១, អាហារសមុទ្រចម្អិនជាមួយប្រេង
ថ្វីត្បិតតែអាហារដែលយកទៅចម្អិនជាមួយនឹងប្រេង ធ្វើឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់ក៏ពិតមែន ប៉ុន្តែវិធីសាស្ត្រចម្អិនបែបនេះ នឹងធ្វើឲ្យជាតិខ្លាញ់ផ្ទុកនៅក្នុងរាងកាយកាន់តែច្រើន, សារធាតុចិញ្ចឹមត្រូវបានរងនូវការខូចខាត ហើយអាចកើតជំងឺមហារីក។
ជាពិសេសសម្រាប់មនុស្សដែលត្រូវបានផ្តល់អនុសាសន៍ឲ្យកំហិតការញ៉ាំអាហារចៀន ឬអាហារដែលសម្បូរខ្លាញ់ច្រើន យកល្អគួរតែញ៉ាំអាហារដែលចម្អិនដោយការស្ងោរ ឬចំហុយវិញ។
២. ពេលចម្អិនប្រើភ្លើងខ្លាំងពេក
មនុស្សជាច្រើនតែងតែមានទម្លាប់ប្រើភ្លើងខ្លាំង នៅពេលដែលចម្អិនអាហារដើម្បីឲ្យឆាប់ឆ្អិន។ ការដុតកម្តៅលើសពី ២០០ អង្សាសេ ធ្វើប្រេងផលិតសារជាតិដែលបង្កទៅជាជំងឺមហារីក និងបង្កើនហានិភ័យជំងឺមហារីក។ នៅក្នុងលក្ខខណ្ឌបែបនេះ កម្រិតនៃសារធាតុចិញ្ចឹមនៅក្នុងបន្លែនឹងត្រូវបានបំផ្លាញ់ចោលអស់។
ហេតុនេះហើយ នៅពេលដែលចម្អិន អ្នកគួរតែប្រើភ្លើង ១៥០អង្សាសេ ទៅ ១៨០ អង្សាសេ បានហើយ ទើបធ្វើឲ្យអាហារដែលអ្នកចម្អិនមិនខូចគុណភាព។
៣. ប្រើឆ្នាំងដដែលទៅចម្អិនអាហារថ្មី
មនុស្សភាគច្រើនតែងតែខ្ជិលលាងសម្អាតឆ្នាំង ឬខ្ទះបន្ទាប់ពីចម្អិនអាហារមួយមុខរួចហើយ។ ប៉ុន្តែ សំណល់អាហារ និងជាតិខ្លាញ់ដែលសេសសល់ នៅពេលត្រូវសីតុណ្ហភាពខ្ពស់បន្តទៀត វានឹងផលិតសារធាតុបង្កជំងឺមហារីកដូចជា សារធាតុ substances … ។
ដូច្នេះ បន្ទាប់ពីចម្អិនអាហារម្តងហើយ អ្នកត្រូវលាងសម្អាតឲ្យបានល្អ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាព។
៤. ប្រើប្រេងដែលប្រើរួចម្តងហើយ
នេះជាទម្លាប់អាក្រក់មួយដែលមនុស្សជាច្រើនតែងតែធ្វើ ព្រោះគិតថា វាគឺជាការសន្សំសំចៃ។ ប៉ុន្តែការធ្វើបែបនេះ អាចប៉ះពាល់ដល់សុខភាពខ្លាំងបំផុត ព្រោះប្រេងដែលដុតក្នុងសីតុណ្ហភាពខ្ពស់ផលិតអាស៊ីតខ្លាញ់មិនឆ្អែត និងសារធាតុពុលអុកស៊ីតកម្ម។ ប្រសិនបើពួកគេនៅតែបន្តការប្រើប្រាស់ប្រេង ដែលធ្លាប់ប្រើរួចម្តងហើយ ច្បាស់ជាប្រឈមនឹងការកើតជំងឺមហារីកកម្រិតខ្ពស់។
៥. ចម្អិនអាហារនៅក្នុងបន្ទប់បិទជិត
ក្នុងពេលចម្អិនអាហារឥទ្ធិពលអាក្រក់នឹងជះចេញក្រៅ ហេតុនេះហើយ ប្រសិនបើបង្អួតនៅក្នុងផ្ទះបាយត្រូវបិទជិត អ្នកច្បាស់ជាស្រូបយកជាតិពុលទាំងនោះចូលទៅក្នុងខ្លួនជាមិនខាន។
ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា បន្ទាប់ពីចម្អិនអាហារត្រូវបានបញ្ចប់ គួរតែទុក ៣ ទៅ ៤ នាទីសិន ដើម្បីឲ្យសារធាតុគ្រោះថ្នាក់ហីរចេញអស់។
ទន្ទឹមនឹងនេះផងដែរ អ្នកគួរតែបើកបង្អួចផ្ទះបាយ នៅដែលចម្អិនអាហារ ដើម្បីកាត់បន្ថយសារធាតុគ្រោះថ្នាក់៕
មតិយោបល់