ព័ត៌មានកីឡា

Hazard ​ថា​មាន​តែ Man City ​និង Liverpool ​ប៉ុណ្ណោះ ​អាច​ប្រជែង​ Chelsea ​បាន

Eden Hazard បាននិយាយថាមានតែក្លឹប២ប៉ុណ្ណោះ ដែលអាចប្រជែងពានរង្វាន់លីគកំពូលអង់គ្លេសជាមួយ Chelsea បាននៅរដូវកាលនេះ ដោយក្លឹប២នោះគឺ Manchester City និង Liverpool ។

Chelsea កំពុងតែរក្សាកំណត់ត្រាល្អមែនទែន ដោយមិនទាន់ចាញ់ក្រុមណាមួយទេក្នុងប៉ុន្មានប្រកួតមកនេះ ខណ:ដែលពួកគេផ្ទាល់ក៏កំពុងតែឈរនៅកំពូលតារាងដែរ។ ដោយនៅសល់ច្រើនប្រកួតទៀតទើបចប់រដូវកាល Hazard បានព្យាករណ៍ថាមានតែក្លឹប២ទេ ទើបអាចប្រជែងជាមួយក្រុមរបស់គេបាន ខណ:ដែល Arsenal ឬ Manchester United អីនោះ សុទ្ធតែគ្មានឱកាសឡើយ។

កីឡាករដែលកំពុងឡើងជើងរូបនេះ និយាយប៉ុន្មានមាត់យ៉ាងខ្លីថា៖ “Man City និង Liverpool ពួកគេទាំងពីរនេះជាក្រុមល្អ។ ប្រសិនបើយើងចង់ឈ្នះពានរង្វាន់ យើងត្រូវតែបញ្ចប់រដូវកាលឱ្យបាននៅលើពួកគេ”។

ក្រុម Chelsea ក្រោមការដឹកនាំរបស់លោក Conte ធ្វើបានល្អ និងមានទម្រង់លេងខុសឆ្ងាយពីការដឹកនាំរបស់លោក Jose Mourinho ខណ:ដែលពួកគេនៅបច្ចុប្បន្ននេះផ្ដោតខ្លាំងតែពានរង្វាន់ English Premier League នេះមួយទេ៕

paddy5001

 

មតិយោបល់