ក្រុមជម្រើសជាតិបារាំង បានប្រកួតយ៉ាងលំបាកដោយការរងនូវកាតក្រហម ១ នាក់នៅដើមតង់ទី២ តែនៅតែអាចយកឈ្នះក្រុមជម្រើសជាតិអង់គ្លេស ដោយលទ្ធផល ៣ទល់២ ក្នុងជំនួបមិត្តភាព។
Raphael Varane ទទួលបានកាតក្រហម តាំងពីនាទីទី ៤៧ ដែលបានកែប្រែស្ថានការណ៍ មិនល្អឡើយដល់ក្រុមបារាំង ដែលបាននាំមុខមុន ២-១ កាលពីតង់ទី១។ Harry Kane ខ្សែប្រយុទ្ធដ៍មុតស្រួចរបស់ក្រុមអង់គ្លេស រកបាន ២គ្រាប់ម្នាក់ឯង នៅនាទីទី ៩ និងការស៊ុតបាល់ ១១ ម៉ែត្រនៅនាទីទី ៤៨។ គួរបញ្ជាក់ផងដែរថា នៅតង់ទី១ បារាំងរកបាន ២គ្រាប់ ដោយ Umtiti នៅនាទីទី ២២ និង Sidibe នៅនាទីទី ៤៣។ ក្រោយពី Varane បានកសតក្រហមនៅនាទីទី ៤៧ បានធ្វើឲ្យអង់គ្លេសអាចតាមស្មើ ២-២ វិញ។
ថ្វីបើប្រកួតមានគ្នាត្រឹមតែ ១០នាក់ ម្ចាស់ផ្ទះបារាំង បានធ្វើឲ្យក្រុមអង់គ្លេសខកចិត្តយ៉ាងខ្លាំង ព្រោះថា នៅនាទីទី ៧៨ កីឡាករ Dembele បានស៊ុតបញ្ចូលទី នាំឲ្យបារាំងឈ្នះអង់គ្លេស ៣ទល់២។ ឆ្លងកាត់ជ័យជម្នះនេះ បានបង្ហាញឲ្យឃើញថា បារាំងនៅតែជាក្រុមខ្លាំងមិនអាចធ្វេសប្រហែសបានដដែល បើទោះជាមានគ្នាត្រឹមតែ១០នាក់ ក៍អាចយកឈ្នះក្រុមខ្លាំងអង់គ្លេសបានដដែល។




មតិយោបល់