គ្រូបង្គោលក្រុមU16កម្ពុជាលោក Inoeu Kazunori បានបង្ហាញក្តីខកចិត្ត និងចាត់ទុកបរាជ័យក្រោមថ្វីជើងវៀតណាម ១-០ យប់មិញថា ក្រុមទាំងមូលពុំទាន់ល្អខ្លាំងឡើយ។
ភ្លាមៗក្រោយចប់ការប្រកួត គ្រូសញ្ជាតិជប៉ុនរូបនេះបានសម្រក់ទឹកភ្នែកជាមួយនឹងការបង្ហាញភាពសោកស្តាយ ដែលមិនអាចយកឈ្នះក្រុមលំដាប់ខ្ពស់បាន។
“ ខ្ញុំសោកស្តាយ ដែលនៅមុខអ្នកគាំទ្រពេញពហុកីឡដ្ឋានជាតិ ប៉ុន្តែក្រុមយើងមិនអាចរកជ័យជម្នះបាន។ នេះមានន័យថាក្រុមយើងពុំទាន់អភិវឌ្ឍល្អខ្លាំងឡើយ ព្រោះយើងមិនអាចបំបាក់វៀតណាមបាន។ តែយ៉ាងណាកំហុសទាំងអស់ខ្ញុំនឹងយកទៅកែប្រែ ហើយនិងពង្រឹងក្រុមបន្តទៀត។” សម្តីលោក Inoeu Kazunori ។
កម្ពុជា បានត្រឹមខកចិត្តក្រោយកីឡាករ Nguyen Xuan Kien ស៊ុតមួយគ្រាប់នៅនាទីទី២៨ បញ្ចប់ក្តីសង្ឃឹមឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF U16 ក្រោមក្រសែភ្នែកទស្សនិកជនជិត៤ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិយប់មិញ។
លទ្ធផលនេះ បានជួយវៀតណាមឡើងទៅប៉ះអូស្ត្រាលី ដណ្តើមជើងឯក ខណៈ កម្ពុជា នឹងប្រជែងយកលេខ៣ នៅថ្ងៃទី២៣ ខែកក្កដាស្អែកនេះ។
មតិយោបល់