ព័ត៌មានជាតិ

រន្ទះប្រល័យជីវិតបុរសម្នាក់កំពុងស្ទូងស្រូវ

ពោធិ៍សាត់ៈ បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុ១២៩២៨/១៥៧០៥ ស្ថិតក្នុងភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។

មូលដ្ឋានកងរាជអាវុធហត្ថស្រុក្រគរបានដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ វ៉ែន លីហូវ ភេទប្រុស អាយុ៥៩ឆ្នាំ កំពុងស្ទូងស្រូវ ហើយត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុកណ្ដាលវាលស្រែ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់