ក្រុមបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំកម្ពុជា នឹងចេញដំណើរទៅប្រទេសព្រុយណេស្អែកនេះ ដើម្បីចូលរួមប្រកួតពានរង្វាន់ AFC U-14 Regional Festival of Football 2016 ដែលចាប់ផ្តើមពីថ្ងៃ២៦ ដល់ថ្ងៃទី ៣០ ខែកក្កដា ខាងមុខ។
ក្រុមជម្រើសជាតិកម្ពុជា ដែលមានយុវជនថ្នាលភ្នំពេញក្រោន៣រូបផងនោះ នឹងត្រូវប្រជែងក្នុងពានរង្វាន់ខាងលើតទល់ក្រុមចំនួន១០ផ្សេងទៀត មកពីប្រទេសក្នុងតំបន់អាស៊ាន រយៈពេល៤ថ្ងៃពេញ។
AFC U-14 Regional មាន២០ប្រកួត ដោយរៀបចំនៅទីលាន២គឺ Berakas Sports និង Track & Field Sports ក្នុងទីក្រុង Berakas។
មតិយោបល់