ព័ត៌មានអន្តរជាតិ

ឥណ្ឌាបើកដំណើរការរុករកយន្តហោះយោធាដែលបាត់ខ្លួន

ឥណ្ឌាៈ យោធាឥណ្ឌា បានចាប់ផ្តើមប្រតិបត្ដិការស្វែងរកធំមួយ ដើម្បីតាមដានយន្តហោះរបស់ខ្លួន ដែលបានបាត់ខ្លួននៅលើឈូងសមុទ្រ Bengal ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។

ប្រតិបត្តិការរុករកនេះ ធ្វើទ្បើងបន្ទាប់ពីយន្តហោះកងទ័ពអាកាសឥណ្ឌា AN-32 ផ្ទុកអ្នកដំណើរ ២៩នាក់ បានហោះចេញពីតំបន់ Tambaram ក្នុងទីក្រុង Chennai នៅភាគខាងត្បូងឥណ្ឌាសទៅតំបន់ Port Blair នៅក្នុងកោះ Andaman និង កោះ Nicobar ភាគអាគ្នេយ៍នៃឈូងសមុទ្រ Bengal បានបាត់ពីប្រព័ន្ធទំនាក់ទំនងរ៉ាដានៅម៉ោង ៨ និង៤៥ នាទីព្រឹកកាលពីថ្ងៃសុក្រ៕

មតិយោបល់