ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានចេញដំណើរមកចូលរួមវេទិកាតំបន់អាស៊ានហើយ

កូរ៉េខាងជើងៈ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)លោក រីយ៉ុងហូ បានចាកចេញពីក្រុងព្យុងយ៉ាងនៅថ្ងៃសៅរ៍នេះដើម្បីចូលរួម វេទិកាតំបន់អាស៊ាន​ គ្រោងធ្វើនៅថ្ងៃទី ២៦ ខែកក្កដានេះ នៅក្នុងប្រទេសឡាវ។នេះបើយោងងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៣​ ខែកក្កដានេះ។

លោក រី ត្រូវបានគេឃើញឡើងជិះយន្តហោះនៅព្រលានយន្តហោះអន្តរជាតិក្រុងព្យុងយ៉ាង Sunan អមដោយឯកអគ្គរដ្ឋទូតឡាវប្រចាំកូរ៉េខាងជើង លោក Phonekham Inthaboualy និង​ឯកអគ្គរដ្ឋទូតចិន​លោក Li Jinjun ។

នេះគឺជាការបង្ហាញមុខជាលើកដំបូងរបស់លោក រី នៅលើឆាកអន្តរជាតិ​ក្រោយពេលលោកត្រូវ​បានតែង​តាំង​ជារដ្ឋមន្ត្រីការបរទេសកាលពីខែឧសភា ដើម្បីជំនួសតំណែងរបស់លោក រីស៊ូយ៉ុង ដែលបច្ចុប្បន្ន​កំពុងកាន់តំណែង​ជាអនុប្រធាននៃគណៈកម្មាធិកណ្តាលនៃ​គណបក្សពលករកំពុងកាន់អំណាច​របស់​ប្រទេសកូរ៉េ។

លោក រី ជាអ្នកការទូតអាជីពម្នាក់ ​បានធ្វើតំណាងកូរ៉េខាងជើងក្នុងកិច្ចពិភាក្សា​ប្រាំមួយភាគីដែលបានជាប់​គាំងជាយូរមកហើយ​ ​​​ដែលមានបំណងដើម្បីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនេះ។

មន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន២៧​នឹងចូលរួមក្នុងវេទិកាថ្នាក់តំបន់មួយនេះនៅឆ្នាំនេះ​រួមទាំង​រដ្ឋមន្រ្តីការបរទេស​ចិនលោក Wang Yi និងអ្នកការទូតមកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំងដប់។

សូមជម្រាបថា វេទិកាតំបន់អាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣គឺជាវេទិកាសម្រាប់កិច្ច​សហប្រតិបត្តិការ​សន្តិសុខក្នុងតំបន់ និងជាកិច្ចពិភាក្សាមួយ៕

មតិយោបល់