ព័ត៌មានកីឡា

ត្រួសៗ ពីខ្សែក្រវ៉ាត់មាសដែល មឿន សុខហ៊ុច ត្រូវដណ្តើមនៅថៃ

អ្នកលេងរន្ទះជើង មឿន​ សុខហ៊ុច នឹងស្កាត់ទៅដណ្តើមខ្សែក្រវ៉ាត់ Max Muay Thai កម្រិតមាស តទល់ម្ចាស់ខ្សែក្រវ៉ាត់ប្រាក់៣នាក់ផ្សេងទៀត នាថ្ងៃទី២៦ខែកុម្ភ:ខាងមុខ នៅផាតធីយ៉ាប្រទេសថៃ។

ខ្សែក្រវ៉ាត់មាសនេះ ស្ថិតក្នុងកម្រិតខ្ពស់បំផុតនៅ Max Mauy Thai ដែលចម្រាញ់យកជើងម្ចាស់ខ្សែក្រវ៉ាត់ប្រាក់៤នាក់មកវិលជុំជាថ្មី។ អ្នកឈ្នះនឹងទទួលបានជើងឯក អមជាមួយប្រាក់រង្វាន់១លានបាត ស្មើនឹងជិត៣ម៉ឺនដុល្លារអាមេរិក។

គិតត្រឹមឆ្នាំ២០១៧នេះ Max Mauy Thai មានម្ចាស់ខ្សែក្រវ៉ាត់មាសតែ៣នាក់ប៉ុណ្ណោះ ក្នុងនោះមាន KENGSIAM  NOR.SRIPUENG ( ថៃ ) ADRIEN  RUBIS ( បារាំង ) MOHAMMED  SOUANE ( សេណេហ្គាល់ ) ។

មឿន សុខហ៊ុច ដែលកំពុងមានខ្សែក្រវ៉ាត់៣ក្នុងដៃ ( ខ្សែក្រវ៉ាត់គោជល់, ស្រាបៀរកម្ពុជា , MMT ប្រាក់ ) មានភាគរយខ្ពស់ក្នុងការគ្រងខ្សែក្រវ៉ាត់មាសទី៤នៅ MMT នេះ នឹងជាខ្សែក្រវ៉ាត់ទី៤ប្រចាំខ្លួនរបស់គេផងដែរ។

មតិយោបល់