ព័ត៌មានជាតិ

ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន

រតនគិរី: ប្រជាពលរដ្ឋនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ មានការភ្ញាក់ផ្អើល ពិសេសបងប្អូនជនជាតិដើមភាគតិចច្រាយមានការស្រែកត្រហោយំយ៉ាងខ្លាំង ដោយសារមានក្មេងប្រុសម្នាក់បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

ក្រោយមកអាជ្ញាធរមូលដ្ឋានចុះទៅត្រួតពិនិត្យសាកសពបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សែវ ស្រុំ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិច្រាយ ទីលំនៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចមូលដ្ឋានបានបន្តទៀតថា ក្មេងប្រុសខាងលើនេះបានចងកនៅក្រោមផ្ទះរបស់ខ្លួន ដោយយកអាវចងកភ្ជាប់និងធ្នឹមក្រោមផ្ទះ។ តាមការធ្វើកោសល្យវិច័យពិនិត្យសពនោះ បានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នសពក្មេងប្រុស ត្រូវបានប្រគល់ឲ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណីជនជាតិច្រាយ។ សូមបញ្ជាក់ផងដែរថា ជនជាតិភាគតិចនៅខេត្តរតនគិរីឥឡូវសម្បូរធ្វើអត្តឃាតខ្លួនឯងណាស់ មិនដឹងមូលហេតុអីទេ៕

មតិយោបល់