លោក Michael Andersson ជាអ្នកចាត់ការម្នាក់ដែលបណ្ដុះ Zlatan Ibrahimovic ផ្ទាល់តែម្ដង ពោលគឺលោកជាអ្នកនាំយកខ្សែប្រយុទ្ធរូបនេះចូលលេងក្រុមធំរបស់ Malmo FF ហើយដាក់លេងតាំងពីមានវ័យ១៧ឆ្នាំមកម្ល៉េះ។
ដូច្នេះហើយតាមគំនិតរបស់គ្រូបង្វឹកខាងលើនេះទម្រង់លេងបច្ចុប្បន្នរបស់ Zlatan គឺអាចលេងបាល់ទាត់បានយ៉ាងតិច៥ឆ្នាំទៀត បើទោះជាវ័យរបស់គេបច្ចុប្បន្នឈានដល់៣៥ឆ្នាំហើយក៏ដោយ។ មូលហេតុដែល Andersson គិតដូច្នេះគឺដោយសារតែមើលឃើញថាសន្ទុះនៃការលេង និងក្បាច់នៃការញាក់និងស៊ុតបញ្ចូលទីរបស់គេនៅច្បាស់នៅឡើយ មិនដូចកីឡាករដទៃដែលឈានដល់វ័យនោះទេ។

សូមបញ្ជាក់ថា Zlatan ចូលលេងឱ្យ Man Utd ដោយមិនមានតម្លៃខ្លួនឡើយ ក្រោយពីរូបគេអស់កុងត្រាជាមួយក្រុម PSG ។ ខណៈដែលរដូវកាលនេះលេងឱ្យបិសាចក្រហមរកគ្រាប់បាល់បាន១៩គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនគ្រប់ប្រកួតទាំងអស់។ ដោយឡែកនៅ Premier League វិញ តារាជើងស៊ុតរូបនេះកំពុងប្រជែងតំណែង Top Scorers ដោយមាន១៤ពិន្ទុស្មើជាមួយកីឡាករ Costa របស់ Chelsea ដែរ៕
មតិយោបល់