ភ្នំពេញៈ កម្ពុជា នឹងបញ្ចូនអត្តពលិក៦រូប ទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក អន្តរជាតិ នៅទីក្រុងរីយ៉ូ ប្រទេសប្រហ្ស៊ីល នៅខែសីហាខាងមុខ ដោយរំពឹងថា អាចទទួលបានបទពិសោធន៍ និងបង្កើតកំណត់ត្រាថ្មីល្អជាងមុន នៅព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះ។
ថ្លែងពីទីស្នាក់ការក្រុមហ៊ុន Cellcard អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បញ្ជាក់ថា អត្តពលិកកម្ពុជា ពិតជាពិបាកដណ្តើមមេដាយពីអូឡាំពិកហ្គេម តែលោកសង្ឃឹមថា ពួកគេនឹងទទួលបានបទពិសោធន៍ប្រជែងជាមួយដៃគូកម្រិតពិភពលោក និងអាចបង្កើតកំណត់ត្រាផ្ទាល់ខ្លួនប្រសើរជាងមុន។
បែបនេះក្តី លោកបានបង្ហាញក្តីសង្ឃឹមខ្លះ ត្បិតកីឡាករកីឡាការិនីកម្ពុជា បានត្រៀមខ្លួនច្រើន និងធ្លាប់ទទួលបានមេដាយកម្រិតទ្វីប ដូច ស៊ន សៀវម៉ី ជាដើម។
គួរបញ្ជាក់ថា កម្ពុជា នឹងបញ្ជូនអត្តពលិក៦រូបមាន ស៊ន សៀវម៉ី ហែម ថុនវិទីនី ពូ សុវិជ្ជា លី ណារី អៀន វ៉ាតសុន និង ចូវ សុធារ៉ា ទៅចូលរួមព្រិត្តិការណ៍កីឡាអូឡាំពិក នៅប្រេហ្សីល ដែលនឹងធ្វើឡើងពីថ្ងៃទី ៥ ដល់ថ្ងៃទី ២១ ខែសីហាខាងមុខ។ ការបញ្ជូនអត្តពលកិកកម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក អន្តរជាតិនៅប្រទេសប្រេហ្សីល ដោយទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត ផងដែរ៕
មតិយោបល់