ភ្នំពេញៈ កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ បានបើកប្រតិបត្តិការមួយ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ដោយបានឃាត់ខ្លួនជនជាតិវៀតណាម ខុសច្បាប់១១នាក់។ ប្រតិបត្តិការដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ និងអនុវត្តនីវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យលើជនជាតិវៀតណាម ចំនួន៥៧នាក់។
លោក អ៊ុក ហៃសីឡា ឲ្យដឹងថា សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ទាំង១១នាក់ ដោយសារពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ក្នុងនោះមានស្រីម្នាក់ ក្នុងចំណោមជនជាតិវៀតណាម ដែលត្រូវបានត្រួតពិនិត្យទាំង៥៧នាក់។ ក្នុងនោះដែរ ជនជាតិវៀតណាមទា៤៦នាក់ ដែលមានលិខិតឆ្លងដែនត្រឹមត្រូវហើយនោះ ក៏ត្រូវយកលិខិតឆ្លងដែនទៅត្រួតពិនិត្យសិន ដើម្បីឲ្យប្រាកដជាក់ច្បាស់ ថាតើលិខិតឆ្លងដែនអ្នកទាំង៤៦នេះ ត្រឹមត្រូវ មានសុពលភាពឬអត់។
ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ ក៏ប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងបន្តទៀត ក្នុងការស្វែងរកនូវជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដែលពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ដើម្បីបញ្ជូនទៅកាន់ប្រទេសរបស់គេវិញ។ លោកក៏អំពាវនាវឲ្យមន្ត្រីមានសមត្ថកិច្ចតាមបណ្តាច្រកព្រំដែននានា មេត្តាជួយពង្រឹងដើម្បីកុំឲ្យមានការហូរចូលនូវជនបរទេសដែលពុំមានលិខិតឆ្លងដែនត្រឹមត្រូវមកកាន់កម្ពុជាបន្តទៀត។
បច្ចុប្បន្ន ជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ទាំង១១នាក់ ដែលពុំបានលិខិតឆ្លងដែនត្រឹមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីធ្វើការនិរទេសបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ៕
https://youtu.be/m_0nMnN0Cvk
https://youtu.be/4n6AScAINL0
https://youtu.be/0GGKvI0OPA8
មតិយោបល់