ព័ត៌មានកីឡា

តុលាការ​កីឡា​បន្ថយ​ទោស Real Madrid ​ឱ្យ​ទិញ​ដូរ​កីឡាករ​បាន​នៅ​ឆ្នាំ​២០១៧​ខាង​មុខ

តុលាការ​កីឡា CAS (Court of Arbitration for Sport) ​បាន​បន្ថយ​ទោស​លើ​ក្រុម Real Madrid ​ឱ្យ​ទិញ​ដូរ​កីឡាករ​បាន​វិញ ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ពោល​គឺ​ដើម​រដូវ​កាល​ថ្មី​ខាង​មុខ​តែ​ម្ដង។

Real Madrid ​ត្រូវ​ជាប់​ទោស​ពី​សហព័ន្ធ​បាល់ទាត់ FIFA ​ដោយ​ត្រូវ​ពិន័យ​មិន​​ឱ្យ​ទិញ​ដូរ​កីឡាករ​រយៈ​ពេល​២​រដូវ​កាល ​បន្ទាប់​ពី​ពួកគេ​រក​ឃើញ​ថា​ក្លឹប​មួយ​នេះ​ខុស​ច្បាប់​រឿង​ទិញ​ដូរ​កីឡាករ​ក្រោម​អាយុ​ដែល​បាន​កំណត់។ យ៉ាងណាមិញ ​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ​បាន​ធ្វើ​ការ​តវ៉ា ​ហើយ​ក៏​ត្រូវ​ខាង CAS ​ធ្វើ​ការ​កាត់​សេចក្ដី​ឡើង​វិញ ​ចំពោះ​រឿង​នេះ ដោយ​បន្ថយ​ទោស​មក​ត្រឹម​រដូវ​ក្ដៅ​ខាង​មុខ​វិញ ​ពោល​គឺ​ពួកគេ​អាច​ទិញ​ដូរ​កីឡាករ​បាន​ធម្មតា​ហើយ។

ដោយ​មិន​ត្រឹម​តែ​ត្រូវ​ជាប់​ពិន័យ​រឿង​កីឡាករ​ទេ ​ក្លឹប Real Madrid ​ក៏​ត្រូវ​បង់​ប្រាក់​ចំនួន​ ២៧៥ ០០០​ផោន​ទៀត​ដែរ ​ក្នុង​ការ​ពិន័យ​លើក​មុន​នោះ ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​តវ៉ា​នៅ​ដល់​តុលាការ​នេះ​ហើយ ​ទើប​បាន​បន្ថយ​មក​ត្រឹម​ ១៨៩ ០០០​ផោន​វិញ។

ចំពោះ​ពាក្យ​រដូវ​ក្ដៅ​ខាង​លើ​ដែល Real Madrid ​អាច​ទិញ​ដូរ​កីឡាករ​បាន​នោះ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា ​ឆ្នាំ​២០១៧​នេះ​ត​ទៅ៕

 

 

មតិយោបល់