Rafael van der Vaart ច្រានចោលសំណើរក្រុម Bali United

អតីតខ្សែប្រយុទ្ធអន្តរជាតិហូឡង់ Rafael van der Vaart បានច្រានចោលអំពីពាក្យចចាមអារ៉ាមថាគាត់អាចផ្លាស់មកកាន់ Bali United របស់ប្រទេសឥណ្ឌូនេសុី។

អតីតកីឡាករក្រុម Tottenham Hotspur និងក្រុម Real Madrid រូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Sport1 ថា៖ “វាគឺជាព័ត៌មានដែលខ្ញុំបានឮប៉ុន្តែវាមិនពិតនោះទេ” ។ ប៉ុន្តែខ្ញុំនឹងស្នាក់នៅប្រទេសដាណឺម៉ាកយ៉ាងហោចណាស់រហូតដល់រដូវរងារ។ Bali United ចង់ពង្រឹងក្រុមដើម្បីក្នុងការប្រកួត AFC Champions League នៅឆ្នាំក្រោយ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នៃក្របខ័ណ្ឌ Liga 1 រដូវកាលនេះ។ ខ្សែបម្រើវ័យ ៣៤ ឆ្នាំរូបនេះ គឺជិតផុតកិច្ចសន្យារយ:ពេលពីរឆ្នាំជាមួយក្រុម FC Midtjylland របស់ដាណឺម៉ាកហើយ ប៉ុន្តែមួយរយ:ចុងក្រោយមិនបានបង្ហាញខ្លួនសម្រាប់ការប្រកួតទេ។

Van der Vaart ធ្លាប់បង្ហាញខ្លួនជាមួយជម្រើសជាតិហូឡង់ ក្នុងការប្រកួតអន្តរជាតិចំនួន ១០៩ ដង ក្នុងចន្លោះឆ្នាំ ២០០១ និង ២០១៣ ហើយរូបគេបានលើកពាន UEFA European Championship ចំនួនបី និង FIFA World Cup ចំនួនពីរ៕

មតិយោបល់