ក្លឹប Barcelona បានដាក់ចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Carlos Bacca របស់ AC Milan បន្ទាប់ពីខកខានមិនអាចទិញយក Nolito មកបាន។
ក្លឹប FC Barcelona កំពុងតែប្រមាញ់រកខ្សែប្រយុទ្ធម្នាក់ទៀតមករួមក្រុម ដើម្បីទុកលេងជំនួស MSN នៅពេលកីឡាករណាម្នាក់មានរបួស។ ខណៈដែលមុខព្រួញដំបូងគេគឺពួកគេចង់បាន Nolito របស់ក្លឹប Celta Vigo ប៉ុន្តែចៃដន្យអីខ្សែប្រយុទ្ធរូបនេះចង់ទៅលេងឱ្យក្លឹប Man City ជាង។ ដោយលទ្ធផលខកចិត្តយ៉ាងនេះហើយ បច្ចុប្បន្នពួកគេបានបែរទៅរកខ្សែប្រយុទ្ធរបស់ AC Milan វិញ បន្ទាប់ពីមានដំណឹងមកថា Bacca ចង់ផ្លាស់ចេញ។
តែទោះជាយ៉ាងនេះក្ដី ខ្សែប្រយុទ្ធសញ្ជាតិកូឡំប៊ីខាងលើនេះ ហាក់មិនសូវចង់ទៅលេងនៅអេស្ប៉ាញវិញនោះទេ ខណៈដែលរូបគេជាអ្នកផ្លាស់ចេញពី Sevilla ទៅចូលរួមជាមួយ AC Milan កាលពីឆ្នាំ២០១៥កន្លងទៅ។ កីឡាករវ័យ២៩ឆ្នាំរូបនេះ ចង់លេងនៅក្លឹបណាដែលអាចលេងពានរង្វាន់ UEFA Champions League បាន៕
មតិយោបល់