ក្រុមតោខៀវ Chelsea បានត្រៀមខ្លួននៅក្នុងការដោះដូរកីឡាករជាមួយក្រុម Juventus នៅក្នុងពេលខាងមុខដ៍ខ្លីនេះ។
លោក Antonie Conte មានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអតីតកូនក្រុមរបស់គាត់ Leonardo Bonucci។ ជាក់ស្តែងណាស់ The Sun បានឲ្យដឹងថា ក្រុម Chelsea បានត្រៀមទឹកប្រាក់ ៤៨លានផោន បូករួមនឹងខ្សែបម្រើ Nemanja Matic ទើប Juventus យល់ព្រមលក់ Bonucci មកChelsea។ វាហាក់ដូចជាការទាមទារដ៍ខ្ពស់មួយ សម្រាប់ក្រុមជើងឯកអ៊ីតាលី ព្រោះថា តម្លៃ ៤៨ លានផោន បូកនឹង Matic វាជាចំនួនទឹកប្រាក់យ៉ាងខ្ពស់មួយ បើប្រៀបធៀបជាមួយនឹងខ្សែការពារ Bonucci ដែលមានវ័យ ៣០ឆ្នាំទៅហើយ។ ក៏ប៉ុន្តែ លោក Conte ហាក់មិនសូវខ្វល់ខ្វាយរឿងនេះឡើយ ព្រោះគាត់ ហាក់ដក់ចិត្តជាប់ជាមួយនឹងទម្រង់ការពារដ៍រឹងមាំ ដែលខ្សែការពាររូបនេះ កំពុងតែលេងបានយ៉ាងល្អនៅ Juventus ។
យ៉ាងណាក៏ដោយ ការដោះដូរនេះនៅមិនទាន់ឈានដល់ការសម្រេចនៅឡើយទេ ក៍ប៉ុន្តែ វាកំពុងតែទទួលបាននូវលទ្ធផលវិជ្ជមានច្រើន នៅក្នុងការចរចារនេះ ពីសំណាក់ក្លិប Chelsea៕
មតិយោបល់