ព័ត៌មានកីឡា

Rivaldo ថា បន្ទាប់ពី Ronaldo និង Messi ទៅ ដល់វេន Neymar ម្ដងហើយ

Rivaldo អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិប្រេស៊ីល មានជំនុកចិត្តថាបន្ទាប់ពីសម័យ Cristiano Ronaldo និង Lionel Messi បញ្ចប់ទៅ គឺដល់ពេលដែល Neymar ឡើងធ្វើជាកំពូលកីឡាករលើលោកហើយ។

ច្បាស់ណាស់នាពេលបច្ចុប្បន្ននេះ Rivaldo ដឹងថា Neymar មិនអាចយកទៅប្រៀបជាមួយកំពូលកីឡាករ Ronaldo និង Messi បាននោះទេ ប៉ុន្តែបន្ទាប់ពីពួកគេចាស់ទៅ ហើយខ្សែប្រយុទ្ធប្រេស៊ីលកាន់តែពេញវ័យ មានបទពិសោធន៍ច្រើន នោះអ្វីគ្រប់យ៉ាងនឹងដឹងច្បាស់ហើយ។

96b8be5a306b44d1a61865b08d76009b_18

“ពេលនេះ Neymar មាន Messi និង Ronaldo នៅពីមុខ ប៉ុន្តែគាត់កំពុងតែធ្វើរឿងត្រឹមត្រូវហើយ។ មិនយូរទៀតទេ Neymar នឹងនៅលើគេក្នុងលោកនេះ។ ខ្ញុំស្គាល់គាត់ (Neymar) យូរមកហើយ ហើយមុនពេល Barca ទិញគាត់ ខ្ញុំដឹងថាថ្ងៃណាមួយគាត់នឹងក្លាយជាកំពូលកីឡាករ”។ សម្ដីរបស់ Rivaldo ។

Neymar បច្ចុប្បន្ននេះកំពុងលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ ដោយប្រេស៊ីលធ្វើជាម្ចាស់ផ្ទះផ្ទាល់តែម្ដង។ ខណ:ដែលកីឡាករវ័យ២៣ឆ្នាំរូបនេះ ក៏រំពឹងថានឹងបង្កើតកំណត់ត្រាមរកមេដាយមាសជូនជាតិបានផងដែរ៕

ballon-dor-lionel-messi-cristiano-ronaldo-neymar-barcelona-real-madrid_3383480

មតិយោបល់