សមាជិកលីគកំពូលកម្ពុជា ក្លឹប Cambodain Tiger FC បានប្រកាសរើសបុគ្គលិកការិយាល័យសញ្ជាតិខ្មែរ និងជប៉ុនបន្ថែម ដើម្បីត្រៀមជួយក្រុមសម្រាប់រដូវកាលថ្មីខាងមុខ។
តាមការបញ្ជាក់របស់ប្រធានក្លឹបលោក Akihiro Kato ប្រាប់ Post News ថា លោកកំពុងចង់បានបុគ្គលិកជាជនជាតិជប៉ុន២នាក់ និងខ្មែរ២នាក់ បម្រើការក្នុងការិយាល័យបន្ថែម ដើម្បីពង្រឹងក្រុម ត្រៀមប្រជែងពានលីគកំពូល និង ហ៊ុនសែនខាប់ នៅរដូវកាលក្រោយ។

សម្រាប់អ្នកចាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបចូលទំព័រ Facebook ក្លឹបដែលមានឈ្មោះថា Cambodian Tiger Football Club ឬមើលពត៌មានលម្អិតតាមរយៈ http://www.cambodian-tiger.com/archives/3511។
Cambodian Tiger ក្រោមការជ្រោមជ្រែងរបស់ថ្នាក់នាំថ្មី នៅរដូវកាលនេះ កំពុងឈរលេខ៥បណ្តោះអាសន្ន ពីការប្រកួតឈ្នះ៦ ស្មើ២ និងចាញ់៦។



មតិយោបល់