ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់

ភ្នំពេញៈ ស្រ្តីជួញដូរគ្រឿងញៀនជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ​ សហការជាមួយកម្លាំងមូលដ្ឋាន​ ចុះបង្រ្កាបជាក់ស្តែងព្រមទាំងដកហូតថ្នាំញៀនបានជាច្រើនកញ្ចន់ទៀតផង។

ប្រភព​ឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងបានសហការជាមួយកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល​ពីលោកព្រះរាជអាជ្ញារង សៀង សុខ បានចុះមកឆែកឆេរ ផ្ទះលេខ០៩ជាន់ទី៤ ផ្លូវ១៧៨ ក្រុម៣៧ ភូមិ៦៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង៧និង៤៥នាទី​ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ដោយឃាត់​ជនសង្ស័យម្នាក់ឈ្មោះ ង្វៀង ធីវ៉ាន់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម។ ជាលទ្ធផលរកឃើញ ថ្នាំគ្រាប់ពណ៌ប្រផេះ រាងមូលសំប៉ែត៨កញ្ចប់ ម្សៅក្រាមពណ៌សថ្លាចំនួន១៨កញ្ចប់ ម្សៅក្រាមពណ៌ត្នោតខ្ចីចំនួន២កញ្ចប់ (សង្ស័យខេរាមីន) ម្សៅសម៉ត់៦៥កញ្ចប់តូច(សង្សយ័ហេរូអីន) សំភារៈកែឆ្នៃគ្រឿងគ្រឿងញៀនមួយចំនួន ​​ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង និង​ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ គួរបញ្ជាក់ថា វត្ថុតាងខាងលើយើងឆែកឃើញក្នុងបន្ទប់ដេករបស់ឈ្មោះ WangZhan hua។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនវេចខ្ចប់តាមលក្ខណៈបច្ចេកទេស និងនាំខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីដើម្បីចាត់ការតាមនិតិវិធី​៕

drug

មតិយោបល់