ព័ត៌មានកីឡា

តិច Neymar ចេញពី PSG ទៅ

ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar កំពុងតែលេចលឺពត៌មានមកថា អាចនឹងចាកចេញពីក្រុម​បារាំង Paris Saint Germain ប្រសិនបើបើក្លិបយក្សមួយ ហ៊ានឲ្យតម្លៃកប់ពពកនោះ។

បើតាមការឲ្យដឹងរបស់ Diario Gol បានឲ្យដឹងថា Neymar ថ្វីបើចាកចេញពី Barcelona មករកទ្រនុំថ្មីក៍ដោយ តែកីឡាកររូបនេះ ចង់បានក្លិបមួយ​ដែលខ្លាំង និងអាចធ្វើឲ្យរូបគេកាន់តែទទួលបានប្រជា​ប្រិយភាពផងដែរ។ យ៉ាងណាវិញ ការបំបែកតម្លៃខ្លួនកំណត់ត្រា ដែល Neymar យល់ព្រមផ្លាស់មកកាន់ ក្រុម Paris Saint Germain បានធ្វើឲ្យប្រជាប្រិយភាពរបស់កីឡាករប្រេស៊ីលរូបនេះ កើនលើសមុនមែន តែអ្វីដែល Neymar កំពុងតែរួញរានោះ គឺការឈ្នះពាន Champion League ព្រោះថា Neymar អាចនឹងឈ្នះ Balon D’Or ជាក់ជាមិន​ខានប្រសិនបើឈ្នះពាននេះ សម្រាប់ពាន League1 វិញ Neymar មិនសូវចាប់អារម្មណ៍ឡើយ ព្រោះថា គ្មានដៃគូសម្រាប់ Paris Saint Germain ឡើយ។

យ៉ាងណាវិញ ប្រភពខាងលើដដែល បានឲ្យដឹងទៀតថា ប្រសិនបើ Paris Saint Germain មិនឈ្នះពាន Champion League ទេ Neymar ប្រហែលជាស្រវ៉ាកិ្លបថ្មីហើយ ជាពិសេសនោះគឺ Real Madrid ដែលកំពុងចង់បានរូបគេផង។ ជាក់ស្តែងណាស់ នៅ Real Madrid ពេលនេះ Ronaldo ទំនងជាមិនសំខាន់ទៀតឡើយ ឲ្យតែ Neymar អាចផ្លាសទៅមែននោះ Neymar នឹងមិនក្លាយជាស្រមោលរបស់ Ronaldo ដូចនៅ Barcelona ឡើយ។ ក៍ប៉ុន្តែ Neymar កំពុងសម្លឹងឃើញពាន ជាមួយ Paris Saint Germain សិន និងរង់ចាំលក្ខខ័ណ្ឌផ្សេងៗទៀត ជាមួយ PSG ។ បើសិនជា Paris Saint Germain មិនមានការរីកចម្រើនដូចអ្វីដែល Neymar ចង់បានទេនោះ ឲ្យតែត្រូវថ្លៃ Neymar ប្រាកដណាស់ ផ្លាស់ទៅកាន់ Real Madrid ព្រោះថានៅក្លិបយក្សអេស្ប៉ាញមួយនេះឱកាសឈ្នះពាន មានច្រើនណាស់ ដែលខុសប្លែកពីនៅ Paris Saint Germain ដែលមានភាគរយតិចនោះ។

ដូច្នេះហើយ រង់ចាំមើលថា តើ Neymar ពិតជាចង់ចាកចេញពីក្រុម Paris Saint Germain ទៅកាន់ Real Madrid ឬយ៉ាងណា ប្រសិនបើលទ្ធផលនៅ Champion League មិនប្រសើរនោះ។

មតិយោបល់