ព័ត៌មានកីឡា

ថៃ លើកពាន AFF Women Championship ក្រោយឈ្នះវៀតណាមដោយបាល់ពេណាល់ទី ៧ -៦

ក្រុមបាល់ទាត់ជម្រើសជាតិស្តី្ររបស់ថៃ បានលើកពាន AFF Women Championship ឆ្នាំ២០១៦ បន្ទាប់ពីយកឈ្នះវៀតណាម ដោយបាល់កាត់សេចក្តី ៧ ទល់និង ៦ ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផល ១ – ១។

ថ្វីត្បិតតែធ្លាប់ចាញ់វៀតណាម ២-០ ក្នុងពូល ប៉ុន្តែជម្រើសជាតិថៃ បានសាងជ័យជម្នះជាបន្តបន្ទាប់ ដោយបានបំបាក់ U20 អូស្ត្រាលីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-១ មុនឡើងមកគ្រងជើងឯក។

ចំពោះចំណាត់ថ្នាក់លេខ៣ បានទៅមីយ៉ានម៉ា ដោយបំបាក់អូស្ត្រាលី ដោយលទ្ធផល ២ – ១។

ពានរង្វាន់ AFF Championship នេះបានចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែកក្កដា នៅប្រទេសមីយ៉ាន់មា ដោយមានក្រុមជម្រើសជាតិឈុតធំចំនួន៧ និងអូស្ត្រាលី១ក្រុមទៀតដែលយក U20 ចូលរួម។

13920267_1749331782021490_3848649463855047193_o

មតិយោបល់