ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនជាតិចិន បើករថយន្តបុករះរបួសធ្ងន់ស្រាល៤នាក់ (វីដេអូ)

ភ្នំពេញ: មនុស្សប្រុសស្រី៤នាក់ រួមទាំងក្មេងតូចម្នាក់ផងដែរ បានរងរបួសធ្ងន់ និងស្រាល ដោយសារជនជាតិចិន ស្រវឹងជោកជាំបើករថយន្តទៅបុកមូតូរះនៅតាមផ្លូវ ឌួង ងៀប នាវេលាម៉ោង៩៖០០នាទី យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពីកន្លែងកើតហេតុ ឲ្យដឹងថា នៅម៉ោងខាងលើ គេបានឃើញជនជាតិចិន ស្រវឹងម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Atoz តាមបណ្តោយផ្លូវឌួងងៀប យ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង។ លុះបើកមកដល់ជិតផ្លូវវេងស្រេង ស្រាប់តែជនជាតិចិន ដែលស្រវឹងស្រារូបនោះ បើករថយន្តរ៉េទៅបុករះម៉ូតូ៤គ្រឿង ដែលកំពុងបើកពីមុខ បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល៤នាក់ ដោយក្នុងនោះ មានក្មេងតូចម្នាក់ផងដែរ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ចំណែករថយន្តបង្ក និងម៉ូតូរងការខូចខាតទាំងអស់។ ក្រោយកើតហេតុ អ្នកបើកបរ រួមជាមួយវត្ថុតាង ត្រូវបានខាងសមត្ថកិច្ចជំនាញចុះមកវាស់វែង និងនាំយកទៅរក្សាទុកនៅខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

//youtu.be/sZtM82uXodw

photo_2016-08-04_23-34-30

photo_2016-08-04_23-34-34

photo_2016-08-04_23-34-37

photo_2016-08-04_23-34-40

photo_2016-08-04_23-34-42

photo_2016-08-04_23-34-44

photo_2016-08-04_23-34-47

photo_2016-08-04_23-34-50

photo_2016-08-04_23-34-53

photo_2016-08-04_23-34-55

photo_2016-08-04_23-34-57

photo_2016-08-04_23-34-59

មតិយោបល់