ព័ត៌មានកីឡា

Louis van Gaal៖ Man Utd នឹងមិនអាចទិញយក Lewandowski ដូចជំនាន់ខ្ញុំដឹកនាំដែរ

អតីតគ្រូបង្វឹកក្រុមបីសាចក្រហម Manchester United លោក Louis van Gaal បានផ្តល់សុទិដ្ឋិនិយម​ដល់អតីតក្រុមរបស់លោកដែរ ក្នុងការព្យាយាមប្រជែងយក Robert Lewandowski ជាមួយ Real Madrid និង Chelsea ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Louis van Gaal បានមើលឃើញពីភាពបរាជ័យ​របស់ក្រុមបីសាចក្រហម Manchester United ក្នុងការ​នាំយកខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ពីក្រុម Bayern Munich នៅរដូវកាលក្រោយនេះ។ ការរំពឹងបែបនេះ បានកើតឡើង បន្ទាប់ពីក្រុម Real Madrid កំពុងតែទទួលបានភ្លើងខៀវ ក្នុងការនាំយក Lewandowski ទៅកាន់ Santiago Bernabeu តាមរយ:ការយល់ព្រមរបស់ភ្នាក់ងារកីឡាករប៉ូឡូញរូបនេះ។

ក្នុងនោះដែរ លោក Louis van Gaal បាននិយាយថា៖ កាលពីខ្ញុំ នៅដឹកនាំ Man Utd ក៏ធ្លាប់បានដណ្តើមទិញយក Lewandowski ម្តងរួចមកហើយ តែមិនបានផលឡើយ ព្រោះថា ខ្សែប្រយុទ្ធមុតស្រួចរបស់ Bayern Munich មិនចាកចេញពីអាឡឺម៉ង់​ឡើយ។ យ៉ាងណាវិញ ថ្វីដ្បិត Lewandowski បានបញ្ជាក់ពីបំណងចង់ចាកចេញពីអាឡឺម៉ង់ នៅរដូវកាលក្រោយដដែល តែ Man Utd នៅតែមិនអាច​នាំយកបានដដែល ព្រោះថា Real Madrid អាចក្លាយជា​អ្នកទទួលបានផលនេះ។

ម្យ៉ាងវិញទៀតនោះ បើទោះបីជា​មិនមាន Real Madrid ក៍នៅមាន Chelsea ដែលជាគូ​ប្រជែងធំមួយនៅអង់គ្លេស ក្នុងការនាំយក Robert Lewandowski ផងដែរ។

មតិយោបល់