ព័ត៌មានកីឡា

វៀតណាម ទាមទារ AFF សុំទោស រឿងចាញ់ថៃនៅពាន Women Championship

សហព័ន្ធបាល់ទាត់វៀតណាម នឹងផ្ញើរញត្តិតវ៉ាមួយទៅសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ ចំពោះកំហុសអាជ្ញាកណ្តាលកាត់សេចក្តី ដែលមិនផ្តល់គ្រាប់បាល់ជ័យជម្នះពេណាល់ទីឲ្យខ្លួនទៅលើក្រុមថៃ ថ្ងៃផ្តាច់ព្រ័ត្រពាន AFF Women Championship ឆ្នាំ២០១៦ នឹងទាមទារឲ្យមានលិខិតសុំទោសជាផ្លូវការ។

តាមប្រភពពីមន្ត្រីVFF សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា AFF នឹងធ្វើការស៊ើបអង្កេតចំពោះការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការប្រកួត ពិសេសអាជ្ញាកណ្តាលបង្គោល Thein Thein Aye ដែលជាជនជាតិមីយ៉ាន់ម៉ា។

13843651_1515419088473268_910336178_o

ប្រភពដដែលបន្តថា មុនការប្រកួតគ្រូជម្រើសជាតិវៀតណាម បានស្នើប្តូរអាជ្ញាកណ្តាលកាត់សេចក្តីនោះចេញ ដោយសារតែវៀតណាមទើបតែបានទម្លាក់ជម្រើសជាតិពួកគេត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពី២ថ្ងៃមុន។ ប៉ុន្តែយ៉ាងណាក្តី សំណើរនេះត្រូវបានគេបដិសេធ។

គួរបញ្ជាក់ថា វៀតណាម និងថៃ បានបញ្ចប់ការប្រកួតដោយលទ្ធផល ១-១ មុនកីឡាការនីឆ្នើម Nguyen Thi Lieu ស៊ុតគ្រាប់បាល់ពេណាល់ទីជ័យជម្នះ ៥ -៤ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលមិនផ្តល់គ្រាប់បាល់នោះឲ្យ ដោយសំអាងថាមិនទាន់ផុតខ្សែបង្គោលទី។ បន្ទាប់មក ក្រុមទាំងពីរបានឈានដល់ការបន្ថែម១គ្រាប់ទៀត ទើបថៃស៊ុតបានសម្រេច លើកពានតែម្តង។

13882168_159565741139033_2880752159775271111_n13936868_1515419861806524_1053322979_n13918935_1515419761806534_289336821_o

13931510_1515419235139920_1632637270_o

ប្រភព៖ thanhniennews

 

 

 

 

 

មតិយោបល់