សៀមរាបៈ បុរសជនជាតិចិននិងជនជាតិអឺរ៉ុបបានទាស់ពាក្យសម្តីគ្នា រហូតដល់ជនជាតិចិនប្រើអំពើហឹង្សា កប់ដបស្រាបៀរក្នុងហាងបណ្តាលឲ្យនារីរត់តុម្នាក់រងរបួសធ្ងន់ រីឯជនបង្កត្រូវប៉ូលិសឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នៅចំណុចTemplebarស្ថិតនៅក្នុងភូមិ មណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
តាមការឲ្យដឹងពីកម្លាំងនគរបាលដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនជាតិចិន មាន
ឈ្មោះ SHENG QING ZHU ភេទប្រុស អាយុ២៧ មានមុខរបរជា បុគ្គលិកធ្វើការនៅ Hotel កាសា
ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បានចូលទៅផឹកស្រាបៀរនៅទីតាំងកើតហេតុខាងលើ ហើយបានទាស់ពាក្យសម្ដីជាមួយជនជាតិអឺរ៉ុបម្នាក់ មិនស្គាល់អត្តសញ្ញាណពេលនោះ ជនបង្ករបានយកដបស្រាបៀរហែននីហ្គេន ដែលមានស្រាពេញដប គប់ទៅលើជនជាតិអឺរ៉ុប ប៉ុន្តែមិនបានត្រូវជនជាតិអឺរ៉ុបនោះទេ បែរជាទៅចំសៀតផ្កាខាងស្ដាំ បណ្ដាលឲ្យនារី រងគ្រោះពកក្បាលហើយក្អូតចំនួន០២ដង និងដឹកយកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យដោយដាក់ខ្យល់ អុកស៊ីសែន ជនរងគ្រោះមានឈ្មោះ ជិន សំបូរ ភេទស្រី អាយុ១៩ឆ្នាំស្នាក់នៅភូមិវត្តបូព៌សង្កាត់
សាលាកំរើកក្រុងសៀមរាប។
បច្ចុប្បន្នជនបង្ករត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦៕
មតិយោបល់