ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

បារាំង ឡើងវគ្គ១៦ក្រុមស្វ័យប្រវត្តិ ក្រោយឈ្នះអាល់បេនី ២-០ ចុងម៉ោងយប់មិញ

បារាំង: ក្រុមម្ចាស់ផ្ទះមាន់គកបារាំង បានកក់កៅអីមួយទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ EURO 2016 ជាស្រេច ក្រោយបំបាក់ អាល់បេនី ២-០ យប់មិញ នៅកីឡដ្ឋាន Stade Vélodrome។

ខ្សែប្រយុទ្ធ Antoine Griezmann របស់ Atlético Madrid បានស៊ុតគ្រាប់បាល់នាំមុខនៅនាទី ទី៩០។ មុនអាជ្ញាកណ្តាលផ្តុំកញ្ចែបញ្ចប់ការប្រកួតទៅហើយ ពោលនាទីទី ៩០+៦ កីឡាករនាំលេង Payet ប្លោងបាល់ពីចម្ងាយបានមួយគ្រាប់ទៀត ឲ្យបារាំង។

ក្នុងតារាងចំណាត់ថ្នាក់ប្រចាំពូល A ម្ចាស់ផ្ទះក្តោប៦ពិន្ទុឈរលេខ១ ឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិទោះសល់២ប្រកួតក្នុងដៃ ឯក្រុមលេខ២ ស្វ៊ីស កំពុងកាន់៥ពិន្ទុ និងក្រុមលេខ៣ រ៉ូម៉ានី មាន១ពិន្ទុ ខណ: អាល់បេនី បាតតារាងនៅ០ពិន្ទុនៅឡើយ។

​លទ្ធផល២គូផ្សេងទៀតយប់មិញ៖ រុស្ស៊ី ចាញ់ ស្លូវ៉ាគី ២-១, រ៉ូម៉ានី ស្មើ ស្វ៊ីស ១-១៕

https://www.youtube.com/watch?v=rr2XRxH5ra0

https://www.youtube.com/watch?v=eIMJOF-J9oE

https://www.youtube.com/watch?v=VWKr1aJN5QE

មតិយោបល់