ខ្សែប្រយុទ្ធចំណូលថ្មី Zlatan Ibrahimovic បានស៊ុតគ្រាប់ជ័យជម្នះ ២-១ ឲ្យ Man UTD លើក្រុមជើងឯកលីគកំពូលអង់គ្លេស Liecester City ដើម្បីជួយក្រុមបីសាចក្រហមលើកពាន Community Shield កាលពីយប់មិញ។
ការប្រកួតចាប់ផ្តើមនាវគ្គទី១ ខ្សែបម្រើស្លាប Jesse Lingard បានស៊ុតគ្រាប់បាល់នាមុខឲ្យ Man UTD នៅនាទីទី៣២។ ឈានដល់វគ្គទី២ នាទីទី៥២ ខ្សែប្រយុទ្ធឆ្នើម Jamie Vardy របស់ Licester ស៊ុតតាមបានស្មើវិញ។ ជិតចប់ការប្រកួតទៅហើយ ពោលនាទីទី៨៣ តារានាំសំណាង Zlatan បានស៊ុតគ្រាប់ជ័យជម្នះ ឲ្យក្រុមលើកពានតែម្តង។
មតិយោបល់