នេះគឺជារឿងដ៍ល្អ សម្រាប់ក្រុមបាល់ទាត់នៅទ្វីបអាស៊ី ដែលអាចឡើងទៅលេង នៅព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយនេះ ដែលកម្រនឹងមានក្រុមអាស៊ីអាចឡើងដល់ទៅ៥ក្រុមបែបនេះណាស់។
ជាក់ស្តែងណាស់ អូស្ត្រាលី គឺជាក្រុមអាស៊ីទី៥ ដែលបានឡើងទៅលេងវគ្គចែកពូល World Cup នៅឆ្នាំក្រោយ បន្ទាប់ពីបានយកឈ្នះក្រុមមកពី អាមេរិកខាងជើង ហុងដូរ៉ាស់ ក្នុងលទ្ធផលសរុបទាំង២ ជើង ៣-១ ។ ការទៅលេងទឹកដីហុងដូរ៉ាស់ សប្តាហ៍មុន អូស្ត្រាលី ធ្វើបានយ៉ាងល្អ ដោយអាចទប់បានស្មើ ០-០ ខណៈការមកកាន់ទឹកដីអូស្ត្រាលី ម្សិលមិញនេះ អូស្ត្រាលី បានយកឈ្នះ ៣-១ បន្តឡើងទៅកាន់វគ្គចែកពូល ឆ្នាំក្រោយ។ អូស្ត្រាលី តាំងពីកាត់ចូលតំបន់អាស៊ីមក តែងតែមានវត្តមាន ក្នុងព្រឹត្តិការណ៍ World Cup នេះរហូតមិនដែលអវត្តមានឡើយ ដោយគិតចាប់ពីឆ្នាំ ២០០៦ មក ស្របពេលដែលឆ្នាំអូស្ត្រាលី ឆិតខកខានមិនបានលេងដោយសារត្រូវប្រកួត Play Off ពីវគ្គកន្លងមកហើយ។
ដូច្នេះហើយ សម្រាប់ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឆ្នាំក្រោយនេះ ក្រុមអាស៊ីទាំង៥ ដែលត្រូវឡើងទៅកាន់វគ្គបន្តនោះ រួមមានដូចជា, ជប៉ុន, កូរ៉េខាងត្បូង, អ៊ីរ៉ង់, អារ៉ាប៊ី សាអីឌីត និងចិងក្រោយនេះ អូស្ត្រាលី។



https://www.youtube.com/watch?v=G8CmkfokQII
មតិយោបល់