ព័ត៌មានកីឡា

Ramos ថា Real Madrid នឹងឈ្នះ ទោះអត់មាន Ronaldo , Bale ក៏ដោយ

ក្រុម Real Madrid នឹងធ្វើការប្រកួតជាមួយក្រុម Sevilla នៅយប់ម៉ោង១:៤៥នាទីរំលងអាធ្រាត្រនេះ ក្នុងពានរង្វាន់ UEFA Super Cup ដែលធ្វើឡើងនៅប្រទេសន័រវេស។

ដោយក្នុងការប្រកួតនេះដែរ ក្រុម Real Madrid អវត្តមានកីឡាករសំខាន់ច្រើននាក់មែនទែន រួមមាន Crstiano Ronaldo , Gareth Bale , Pepe , Toni Kroos និងអ្នកចាំទីដៃទីមួយ Keylor Navas ជាដើម។ បើទោះបីជាយ៉ាងនេះក្ដី ប្រធានក្រុម Sergio Ramos នៅតែគិតថាក្រុមរបស់ខ្លួនធ្វើបានល្អ និងយកឈ្នះលើ Sevilla បានដដែល ដោយសំអាងលើសមាជិកដែលនៅសល់សុទ្ធតែមានសមត្ថភាព។

Sergio Ramos

Ramos បាននិយាយថា៖ “យើងអវត្តមានកីឡាករសំខាន់ៗប៉ុន្មាននាក់ ប៉ុន្តែយើងសប្បាយចិត្តនិងសមាជិកដែលយើងមាន។ យើងនឹងប្រឹងប្រែងលេងឱ្យអស់ពីសមត្ថភាព កីឡាករទាំងអស់តាំងចិត្តបង្ហាញសមត្ថភាពរបស់ខ្លួន។ វាជារឿងអស្ចារ្យណាស់ដែលយើងបានលេងទល់និងក្រុម Sevilla ហើយយើងក៏រំពឹងបានលទ្ធផលល្អដែរ”៕

Real Madrid's Welsh forward Gareth Bale (R) celebrates a goal with Real Madrid's Portuguese forward Cristiano Ronaldo during the Spanish league football match Real Madrid CF vs RC Deportivo La Coruna at the Santiago Bernabeu stadium in Madrid on January 9, 2016. AFP PHOTO / GERARD JULIENGERARD JULIEN/AFP/Getty Images

 

មតិយោបល់