ស៊ែប៊ីៈ កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីតែងតាំងទុកមុន របស់ប្រទេសស៊ែប៊ី លោក Aleksandar Vucic បានដាក់សំណើទៅរដ្ឋសភាជាតិ ដើម្បីជ្រើសតាំង មនុស្ស១៨នាក់នៅក្នុងបញ្ជីឈ្មោះមួយធ្វើជាសមាជិករបស់រដ្ឋភិបាលថ្មី នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៦។
ក្នុងនោះមានឈ្មោះរបស់មនុស្ស ៨នាក់ ដែលបានស្នើឡើង អាចជារដ្ឋមន្ត្រីថ្មីលើកដំបូង ខណៈដែល ខ្លួនលោកផ្ទាល់ និងសមាជិក៩នាក់ផ្សេងទៀតនឹងបន្តកិច្ចការកាលពីមុន។ ផ្អែលលើសំណើ ប្រធានរដ្ឋសភាជាតិ លោក Maja Gojkovic គ្រោងរៀបចំសម័យប្រជុំរដ្ឋសភានៅថ្ងៃអង្គនេះ។
លោកនាយករដ្ឋមន្ត្រី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋសភានឹងពិភាក្សាគម្រោងមួយ ផ្តោតទៅលើការអភិវឌ្ឍន៍ប្រទេសទៅថ្ងៃអនាគតនៅថ្ងៃអង្គារនេះ មុនពេលពិភាក្សា និងបោះឆ្នោតជ្រើសរើសតាំងគណៈរដ្ឋមន្ត្រីក្នុងសំណើររបស់លោក៕
មតិយោបល់