ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់ និងរបួស ៦០នាក់ ក្នុងការវាយប្រហារនៅភាគអាគ្នេយ៍ប្រទេសតួកគី

តួកគី: ទីភ្នាក់ងារព័ត៌មាន Dogan បានរាយការណ៍ថា ជនស៊ីវិលសរុប៦នាក់ត្រូវបានស្លាប់ និងរងរបួស ៥៤នាក់កាលពីថ្ងៃពុធនៅក្នុងការវាយប្រហារពីរដាច់ដោយឡែកពីគ្នា ដោយក្រុមសកម្មប្រយុទ្ធ ឃឺដ របស់គណបក្សពលករឃឹដនៅក្នុងភាគអាគ្នេយ៍ប្រទេសតួកគី។

មន្ត្រីបាននិយាយថា ជនស៊ីវិល២នាក់ត្រូវបានស្លាប់ និង៥០នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅលើផ្លូវមួយនៅក្នុងស្រុក Kiziltepe ខេត្ត Mardin ។

ចំណែកការវាយប្រហារគ្រាប់បែកមួយទៀត នៅក្នុងស្រុក ស៊ូ ខេត្ត Diyarbakirខណ:ពេលរថយន្តប៉ូលិសមួយគ្រឿងបានឆ្លងកាត់ ហើយជនស៊ីវិល៤នាក់បានស្លាប់ ហើយមន្ត្រីប៉ូលិស៤នាក់រងរបួស៕

a883707e-2820-47f3-9845-4f376d0df026_16x9_788x442

មតិយោបល់