ព័ត៌មានកីឡា

ស៊ូ យ៉ាទី៖ ប្រសិនបើអ្នកគិតថាខ្ញុំខុស អូខេ!ឲ្យខ្ញុំសុំទោសផង

ក្រោយអ្នកគាំទ្រឡើងកម្តៅដាក់គ្នា ទាក់ទិននិងការប៉ះទង្គិចរវាង ស៊ូ យ៉ាទី និងខ្សែប្រយុទ្ធ Jang In Yong ក្នុងជំនួបបឹងកេតអង្គរឈ្នះភ្នំពេញក្រោន ៣ – ២ កាលពីថ្ងៃអាទិត្យ។ ពេលនេះ អ្នកចាំទីឆ្នើមបឹងកេត បានចេញមុខសុំទោសដោយឃ្លាថា ” ប្រសិនបើអ្នកគិតថាខ្ញុំខុស អូខេ!ឲ្យខ្ញុំសុំទោសផង” ។

ក្រោយចប់ការប្រកួត គ្រូបង្វឹកភ្នំពេញក្រោនលោក សែម សំណាង ថាការប៉ះទង្គិចគ្នានោះ ស៊ូ យ៉ាទី គួរតែបានកាតក្រហម ឬពិន័យពេណាល់ទី។ ក្រោយមកក៏មានការឆ្លើយឆ្លងគ្នាតាមរយៈបណ្តាញសង្គម រវាងអ្នកគាំទ្រក្លឹបទាំង២ដែលកាពារកីឡាករក្រុមរៀងខ្លួន។ ទើបតែមុននេះបន្តិច ស៊ូ យ៉ាទី ដែលជាសាម៉ីខ្លួនបានចេញមុខសុំទោស ដោយសុំឲ្យអ្នកគាំទ្របើកចិត្តទទួល ព្រោះខ្លួនមិនមានបំណង និងសំណូមពរឲ្យមានការរួបរួមគ្នាជាគ្រួសារតែមួយ។

«បានហើយណាឲ្យវាបពា្ចប់ត្រឹមនឹងទៅ….ព្រោះខ្ញុំមិនចង់ឃើញអ្នកគាំទ្របាល់ទាត់ទាំងអស់ឈ្លោះគ្នាទេមិនថាអ្នកគាំទ្របឹងកេតរឺក៏អ្នកគាំទ្រភ្នំពេញក្រោនទេព្រោះអ្នកទាំងអស់គ្នាសុទ្ធតែជាខ្មែរដូចគ្នា…. បើពួកអ្នកទាំងអស់គ្នាគិតថាខ្ញុំធ្វើចឹងខុសok ឲ្យខ្ញុំសុំទោសផង….ព្រោះខ្ញុំមិនចង់ឃើញអ្នកគាំទ្របាល់ទាត់ទាំងអស់ឈ្លោះប្រកែកគ្នាទៀតទេ….។ សំណេរ ស៊ូ យ៉ាទី លើបណ្តាញសង្គម។

Sou Yaty569A7080 copy569A7084 copy

មតិយោបល់