ក្រោយពីក្រុមសេះបង្កង់ Juventus បានជ្រុះចេញពីក្របខណ្ឌ UEFA Champion League ត្រឹមវគ្គ ៨ក្រុមចុងក្រោយរួចមក បានធ្វើឲ្យមានការផ្ទះប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់ស្ថាប័នពត៌មានជាច្រើន ក៍ដូចជាមតិសារធារណជនផងដែរ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ទូរទស្សន៍ក្នុងស្រុក របស់ប្រទេសអ៊ីតាលី បានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាលដែលផ្តល់បាល់ ១១ម៉ែត្រឲ្យក្រុម Real Madrid នៅចុងម៉ោងទៅហើយនោះ។ ទូរទស្សន៍អ៊ីតាលី ទាំងអស់នោះ បនលើកយករូបភាព ទាំងវីដេអូ ហាយឡាយ និងរូបភាពពាក់ព័ន្ធផ្សេងៗ មកពិនិត្យឡើងវិញ ដោយមើលឃើញថា នេះគឺជាការសម្រេចចិត្តខុសរបស់ អាជ្ញាកណ្តាលក្នុងទីលាន។
ក្នុងនោះដែរ ពួកគេទាំងអស់ បានលើកឡើងថា វាមិនសមហេតុផលឡើយ ដែលមានបាល់ ១១ម៉ែត្រកើតឡើង វាមិនមែនជាកំហុសរបស់ Benatia ឡើយ ព្រោះថាខ្សែការពាររូបនេះ បានយកជើងប៉ះបាល់បានមុន ហើយការសង្កត់ពីក្រោយនោះ មិនមែនជាចេទនាឡើយ វាជាការកើតឡើងដោយអចេទនាប៉ុណ្ណោះ។
ស្ថាប័នទូរស្សន៍ទាំងអស់នោះ បានចោទប្រកាន់ថា អាជ្ញាកណ្តាលបានធ្វើស៊ី Juventus ខណៈពួកគេនៅតែមិនពេញចិត្តចំពោះការកាត់សេចក្តីនេះឡើយ។
មតិយោបល់