Post News Media ព័ត៌មានកីឡា តោះមកមើលហាយឡា...

តោះមកមើលហាយឡាយ!! Home United ស៊ី បឹងកេត គ្មានប្រណី ៦ទល់០

កាលពីម្សិលមិញក្រុមម្ចាស់ផ្ទះ Home United របស់សិង្ហបុរី បានយកឈ្នះ ក្រុមដំណាងកម្ពុជា បឹងកេត យ៉ាងចាស់ដៃ ដោយលទ្ធផល ៦ទល់០ នាទីលានកីឡដ្ឋាន Jalan Besar Stadium នៃជំនួបចាំពូល F ពានរង្វាន់ជើងឯកលំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018។

គ្រាប់បាល់ជ័យជម្នះរបស់ Home United រកបានដោយ S. Ishak នៅនាទី ៣៨, Song Ui-Young នៅនាទី ៤៤ ខ្សែបម្រើ F. Abdul Hameed បន្ថែមមួយគ្រាប់នាទី ៥៥ ហើយកីឡាករ A. Mohan Kumar រកបាន ២ គ្រាប់ម្នាក់ឯង នៅនាទី ៧២, ៨៣ និងឈានដល់នាទី ៨៧ កីឡាករ I. Shafiq រកបានគ្រាប់ចុងក្រោយ ខណ:ដែល Samuel Ajayi ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម នៅនាទី ៨១។

ខាងក្រោមនេះជាវីដេអូហាយឡាយរវាង Home United នឹង បឹងកេត៖