ព័ត៌មានកីឡា

ស៊ុម វណ្ណា ថាចាញ់ភ្នំពេញក្រោនម្សិលមិញ ដោយសាររៀបចំក្រុមមិនទាន់

លោក ស៊ុម វណ្ណា គ្រូបង្គោលក្រុមវេស្ទើនភ្នំពេញ ថាមូលហេតុចម្បងធ្វើឲ្យក្រុមខ្លួនចាញ់ភ្នំពេញក្រោន ៣-១ កាលពីល្ងាចមិញ ដោយសារកាលវិភាគប្រកួតមមាញឹកពេក ពុំអាចរៀបចំក្រុមទាន់។

គ្រូទើបដឹកនាំវេស្ទើនបាន២ប្រកួតរូបនេះបញ្ជាក់ថា កីឡាករត្រូវការយ៉ាងហោចណាស់៤ថ្ងៃដើម្បីសម្រួលសាច់ដុំ និងប្រមូលកម្លាំង ប៉ុន្តែវេស្ទើនត្រូវមកប៉ះក្រោនម្តងទៀត ត្រឹម២ថ្ងៃក្រោយឈ្នះអាស៊ីអឺរ៉ុប ៣-១ ប៉ុណ្ណោះ។

569A7487 copy

« តាមពិតថ្ងៃនេះកូនក្រុមខ្ញុំធ្វើបានល្អ ប៉ុន្តែពេលវេលាវាខ្លីពេកធ្វើឲ្យកីឡាករមួយចំនួនដែលរបួសកាលប៉ះអាស៊ីអឺរ៉ុបមិនអាចលេងបាន។ កត្តានេះធ្វើឲ្យខ្ញុំដូរចិត្តដាក់កីឡាបម្រុងលេង ហើយពួកគេទាំងអស់ពុំទាន់មានកម្លាំងគ្រប់គ្រាន់ព្រោះទើបសម្រាកបាន២ថ្ងៃ។ អញ្ចឹងហើយបានចាញ់ហ្នឹង ខ្ញុំថាបើពួកគេសម្រាកបានច្រើន លទ្ធផលនឹងប្រសើរជាងនេះ។» សម្តីលោក ស៊ុម វណ្ណា។

វេស្ទើន បានបង្កើតឱកាសស៊ុតចំគោលដៅជាច្រើនដង នៅដើមវគ្គទី១ ប៉ុន្តែធ្វើមិនបានសម្រេច រហូតនាទីទី១៥ ខ្សែប្រយុទ្ធ កែវ សុខផេង ទម្លុះសំណាញ់ទីខ្លួនបានមួយគ្រាប់មុន។ ឈានដល់វគ្គទី២ នាទីទី៤៨ កីឡាករ រុន រានី វាយបកបាន១គ្រាប់វិញ មុនពេល Kim Hyeon Woo បន្ថែម២គ្រាប់ឲ្យម្ចាស់ផ្ទះបញ្ចប់ការប្រកួតដោយលទ្ធផល ៣-១។

គិតត្រឹមសប្តាហ៍ទី១៦នេះ វេស្ទើន កំពុងឈរលេខ៩មាន៧ពិន្ទុ ពីការប្រកួតឈ្នះ១ ស្មើ៤ និងចាញ់១០ ចំណែកភ្នំពេញក្រោនឈរលេខ៥ មាន២៥ពិន្ទុ ពីការប្រកួតឈ្នះ៧ ស្មើ៤ និងចាញ់៥។

569A7400 copy569A7404 copy569A7413 copy569A7433 copy569A7440 copy569A7551 copy569A7616 copy

 

569A7645 copy569A7650 copy569A7722 copy569A7743 copy569A7629 copy

មតិយោបល់