ព័ត៌មានកីឡា

គ្រូបង្វឹក Arsenal ៖ យើងនឹងចំណាយប្រាក់ដែលយើងមានទាំងអស់

មុនរដូវកាលដោះដូរកីឡាករបិទនៅចុងខែនេះ លោក Arsene Wenger គ្រូបង្វឹករបស់ក្លឹប Arsenal បាននិយាយថាលោកនឹងចំណាយប្រាក់ដែលក្លឹបមានទាំងអស់ ដើម្បីពង្រឹងសមត្ថភាពក្រុមរដូវកាលនេះ។

បន្ទាប់ពីចាញ់ក្រុម Liverpool ៤-៣ កាលពីសប្ដាហ៍មុននេះ មានអ្នកគាំទ្រជាច្រើនបានដាក់សម្ពាធដល់លោក Wenger ក្នុងនាមជាអ្នកចាត់ការក្រុម ដោយបោះពាក្យថាចង់ឱ្យលាឈប់ពីតំណែងទៀតផង។ យ៉ាងណាមិញ ទន្ទឹមនឹងការដៀមដាមនេះ គ្រូបង្វឹកសញ្ជាតិបារាំងបាននិយាយតបតវិញដែរថា លោកនឹងប្រើលុយដែល Arsenal មានទាំងអស់ ដើម្បីទៅទិញកីឡាករឱ្យខ្លាំងឡើងវិញ។

“ខ្ញុំជឿជាក់ថាវានឹងល្អ ប្រសិនបើខ្ញុំមិននិយាយពីបុគ្គលិកលក្ខណ:របស់កីឡាករ។ យើងបានត្រៀមខ្លួនរួចហើយសម្រាប់ចំណាយប្រាក់ដែលយើងមាន។ វាពិតជាពិបាក ក្នុងការបញ្ជាក់ពីនរណាម្នាក់ល្អឬមិនល្អ។ វាពិតជាសំខាន់សម្រាប់ការចំណាយប្រាក់ច្រើន ហើយត្រូវផ្លូវ។ វាមិនមែនជាប្រាក់ខ្ញុំទេ ប៉ុន្តែគោលការណ៍របស់យើងនៅទីនេះ គឺជួយកសាងក្លឹបមួយនេះឱ្យល្អ”។ សម្ដីលោក Wenger ៕

emirates-view-arsenal

មតិយោបល់