ក្លឹបជើងឯកលីគកំពូលថៃ Buriram United បានអញ្ចើញក្រុមយុវជនថ្នាលអាយុក្រោយ១៤ឆ្នាំរបស់ភ្នំពេញក្រោន តំណាងកម្ពុជា ទៅលេងពាន Buriram U14 International Tournament 2016 នៅខែតុលាខាងមុខ។
ពានរង្វាន់មួយនេះ មាន៧ក្រុម មកពី ៥ប្រទេសផ្សេងគ្នា គឺ ភ្នំពេញក្រោន (កម្ពុជា), Guangzhou Evergrande (ចិន), Jubilo Iwata (ជប៉ុន), ជម្រើសជាតិ U14 ម៉ាឡេស៊ី, Chonburi (ថៃ), Suphanburi (ថៃ) និង Bangkok United (ថៃ)។
ការប្រកួតនឹងធ្វើនៅ New I-Mobile Stadium ដែលជាកីឡដ្ឋានរបស់ក្លឹបជើងឯកថៃ Buriram United ចាប់ពីថ្ងៃទី១១ ដល់ទី១៤ ខែតុលា ២០១៦។
មតិយោបល់