ព័ត៌មានអន្តរជាតិ

ដោយសារគ្រាប់មីន បណ្ដាលពលរដ្ឋជាង ១០០នាក់ ត្រូវស្លាប់នៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ាៈ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ ដកស្រង់សម្តីក្រសួងសុខាភិបាល បានរាយការណ៍នៅថ្ងៃសុក្រនេះថា ពលរដ្ឋសរុបចំនួន ១០១នាក់ ត្រូវបានស្លាប់ ខណៈដែលជាច្រើននាក់ផ្សេងទៀតរងរបួស ដោយសារតែ គ្រាប់មីន ក្នុងរយៈពេល ១៨ ខែ ចាប់តាំងពីដើមឆ្នាំ ២០១៥ មក។ នេះបើយោតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។

ភាគច្រើននៃអ្នកស្លាប់ ដោយសារគ្រាប់មីន គឺនៅរដ្ឋកាជីន ៧៤ នាក់ បន្ទាប់មករដ្ឋ Shan ១៥ នាក់ និងរដ្ឋ Chin ១១ នាក់ ។

អ្នកស្លាប់ដោយសារគ្រាប់មីនទាំងអស់ ត្រូវបានគេចងក្រងក្នុងបញ្ជី ដោយក្រសួងសុខាភិបាល ដែលទទួល បានទន្និន័យពីខាងមន្ទីរពេទ្យនៅទូទាំងប្រទេស៕

images

មតិយោបល់