ខ្សែប្រយុទ្ធ Mario Balotelli បាននិយាយថារូបគេចង់ចូលលេងឱ្យក្លឹប Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho ។ នេះបើតាម Gazzetta dello Sport បានចុះផ្សាយ។
Balotelli បាននិយាយជាមួយលោក Jurgen Klopp ថារូបគេចង់ចាកចេញពីក្លឹប Liverpool ហើយ មិនចង់ចូលលេងនោះទេរដូវកាលនេះ។ ខណៈដែលខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ មិនមានក្លឹបណាមួយទាក់ទងចង់ទិញយកនោះទេ។

ថ្មីៗនេះ មានប្រភពមួយបានបញ្ចេញឱ្យ Gazzetta dello Sport ដឹងថាភ្នាក់ងារទីផ្សាររបស់ Balotelli កំពុងតែចរចាចង់ឱ្យកីឡាកររូបនេះបានចូលលេងឱ្យក្លឹប Man Utd ហើយ ដោយសំអាងថាលោក Jose និងអតីតកីឡាករ Man City រូបនេះធ្លាប់ធ្វើការជាមួយគ្នាម្ដងមកហើយនៅក្លឹប Inter Milan ។
យ៉ាងណាមិញនេះ ប្រភពខាងលើបានបញ្ជាក់ទៀតថាអតីតខ្សែប្រយុទ្ធរបស់ជម្រើសជាតិអ៊ីតាលីរូបនេះ គឺពិតជាមានចិត្តចង់ទៅលេងនៅ Old Trafford មែន ដោយកាលពីដើមខែនេះ រូបគេបានទៅជួបផ្ទាល់ជាមួយ Jose ប៉ុន្តែកាលនោះមិនមានកុងត្រាអ្វីកើតឡើងទេ៕
មតិយោបល់