ក្រោយពីក្រុមកាំភ្លើងធំ Arsenal បានព្យាយាម ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធ Thomas Lemar ទៀតនោះ ត្រូវបានគេមើលឃើញថា ដូចជាការកំចាយ Theo Welcott ចេញពីក្រុម។
បើតាមការចុះផ្សាយ របស់ The Sun បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ Theo Welcott កំពុងតែចង់ចាកចេញពី ក្រុម Arsenal ហើយ នៅរដូវកាលក្រោយនេះ។ ជាការពិតណាស់ វត្តមានរបស់ Thomas Lemar ដែលក្រុម Arsenal កំពុងតែត្រៀមទិញនោះ ត្រូវបានគេរាយការណ៍មកថា នឹងមកជំនួសកន្លែងរបស់ Welcott នាពេលបច្ចុប្បន្ននេះ។ ហេតុនេះហើយ Welcott បានសម្រេចចិត្តក្នុងការចាកចេញពីក្រុមកាំភ្លើងធំ Arsenal ដើម្បីទៅរកក្លិបថ្មី ស្របពេលដែល West Ham ជាជម្រើសដ៍ល្អបំផុតសម្រាប់កីឡាករអង់គ្លេសរូបនេះ។
គួរបញ្ជាក់ផងដែរថា Theo Welcott បានចំណាយពេល នៅជាមួយក្រុម Arsenal អស់រយៈពេល ១១ឆ្នាំមកហើយ ដែលការលេចលឺពត៌មាននៃការចាកខេញរបស់គេនេះ ជារឿងមិនសប្បាយចិត្តសម្រាប់អ្នកគាំទ្រឡើយ។ ម្យ៉ាងវិញទៀត ក្រុម Arsenal ផ្ទាល់ហាក់ដូចជាមិនមានគម្រោងលក់ខ្សែបម្រើប្រយុទ្ធរូបនេះឡើយ ក៍ប៉ុន្តែ នេះគឺជាការសម្រេចចាកចេញ ដោយខ្លួនឯងរបស់ Welcott ប៉ុណ្ណោះ។
ដូច្នេះហើយ រង់ចាំមើលថា តើវត្តមានរបស់ Thomas Lemar ពិតជាអាចធ្វើឲ្យ Theo Welcott ចាកចេញមែនឬយ៉ាងណា? ខណះពេលនេះ ក្រុមកាំភ្លើងធំ Araenal កាន់តែច្បាស់ ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធ Monaco រូបនេះទៅហើយ ដោយរង់ចាំតែ ការចុះកុងត្រាប៉ុណ្ណោះ។
Thomas Lemar
មតិយោបល់