កំពង់ស្ពឺៈ មន្ត្រីនគរបាលនៃអធិការដ្ឋាន ស្រុកភ្នំស្រួច បានប្រាប់ Post News ឲ្យដឹងថា ត្រូវកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន ស្រុកភ្នំស្រួច បានចាប់ខ្លួនបុរសម្នាក់ តាមបណ្តឹងបន្ទាប់ពីបុរសរូបនេះ បាននាំក្មួយស្រី ថ្លៃទៅ បេះផ្កានៅលើភ្នំបៃតង ក្នុងឧទ្យានជាតិគិរីរម្យ ហើយបែរជាចាប់រំលោភនាង រហូតបានសម្រេច កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននេះ ឈ្មោះ ស៊ឿន រ៉ា អាយុ៣១ឆ្នាំ មុខរបរបេះផ្កាលក់ មានប្រពន្ធ និងមានកូន៣នាក់ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ចំណែកក្មេងស្រីរងគ្រោះ អាយុ១១ឆ្នាំ ត្រូវជាក្មួយស្រីខាងប្រពន្ធ។ នគរបាលស្រុកភ្នំស្រួច បានឲ្យដឹងទៀតថា មុនពេលកើតហេតុឈ្មោះ សឿន រ៉ា បាននាំក្មួយស្រីទៅបេះផ្កានៅចំណុចភ្នំបៃតងនៅឧទ្យានជាតិគិរីរម្យ ខណៈនាំទៅដល់ កន្លែងស្ងាត់ស្រាប់តែឈ្មោះ សឿន រ៉ា បានធ្វើសកម្មភាពចាប់រំលោភក្មួយស្រី រហូតបានសម្រេចតែម្តង ទោះបីក្មួយស្រីនោះយំអង្វរ យ៉ាងណាក្តី ក៍ជននេះ មិនស្តាប់ដែរ។ ក្រោយពីរំលោភ បានសម្រេចហើយឈ្មោះ សឿន រ៉ា បានគំរាមនាងមិនឲ្យប្រាប់អ្នកណាដឹងទេ បើហ៊ានប្រាប់រូបគេ និងសម្លាប់នាងចោល។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយធ្វើសកម្មភាពហើយឈ្មោះ សឿន រ៉ា បាននាំនាងមកផ្ទះវិញ។ ខណៈនោះ ឪពុកម្តាយនាងឃើញកូន មានភាពប្រឡាក់ប្រឡូក និងមានទឹកមុខស្លេកស្លាំងផង ភ័យផងនោះក៍ បានដេញ ដោលសួរកូន រហូតបានដឹងរឿងរ៉ាវពិត ក៍ប្តឹងទៅសមត្ថកិច្ច ឲ្យចាប់ខ្លួនតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថា មានការចាប់រំលោភ ក៏ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួន ជនសង្ស័យបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច នាំខ្លួនទៅស្នងការខេត្តដើម្បីសួរនាំនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់