ព័ត៌មានកីឡា

Real Madrid បើកឱ្យ Isco ទៅលេងនៅ Spurs បាន

ក្លឹប Real Madrid ត្រូវបានគេដឹងថាបានបើកទ្វាឱ្យខ្សែបម្រើ Isco ទៅលេងនៅក្លឹប Tottenham Hotspur បាននៅរដូវកាលនេះ ប្រសិនបើសាមីខ្លួនចង់ចាកចេញពីអេស្ប៉ាញ។

ប៉ុន្មានថ្ងៃមកនេះ Spurs បានដាក់សំណើរខ្ចីជើងកីឡាករ Isco ពីក្រុម Real Madrid បន្ទាប់ពីឃើញកីឡាករវ័យ២៤ឆ្នាំរូបនេះ មិនសូវជាបានចូលលេងនៅទេក្នុងប៉ុន្មានប្រកួតមកនេះ។ យ៉ាងណាមិញ ទាក់ទិននិងសំណើរនេះ លោក Zinedine Zidane អ្នកចាត់ការក្រុមអធិរាជស ក៏បានបើកចំហរទ្វាឱ្យដែរ ប្រសិនបើរូបគេពិតជាចង់តេស្ដសមត្ថភាពនៅលីគអង់គ្លេសមែន។

Isco ៣

ចំពោះសំណើរត្រឹមខ្ចីជើងនេះ ត្រូវបានគេដឹងថាអាចនឹងទៅរួច ព្រោះបច្ចុប្បន្នខ្សែបម្រើនៅក្លឹប Real Madrid មានច្រើន ខណ:ដែល Isco ផ្ទាល់លេងមិនទាន់ដល់ចំណុចដែលគ្រូបង្វឹកចង់បាននោះទេ សូម្បីតែ James Rodriguez ក៏អង្គុយកៅអីបម្រុងដែរ។

អតីតកីឡាករ Malaga ខាងលើ ចូលលេងឱ្យក្លឹប Real Madrid តាំងពីឆ្នាំ២០១៣កន្លងទៅ ដោយបង្ហាញខ្លួនបាន៩៨ប្រកួត និងរកគ្រាប់បាល់បាន១៥គ្រាប់។ កីឡាករជួយក្លឹបអធិរាជសឈ្នះពាន UEFA Champions League បាន២ដងនេះ ជាប់ជម្រើសជាតិអេស្ប៉ាញតាំងពីឈុត U16 រហូតដល់ឈុតធំតែម្ដង៕

Isco ១

មតិយោបល់