ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យន្តហោះចម្បាំងរុស្ស៊ីទម្លាក់គ្រាប់បែក លើទីតាំងប្រមូលផ្ដុំពួកភេវរករ Jeish Al-Fatah នៅជិតទីក្រុងអាឡេប៉ូ

ស៊ីរីៈ យន្តហោះចម្បាំងរបស់រុស្ស៊ី បានធ្វើការវាយប្រហារពួកសកម្មប្រយុទ្ធ Jeish Al-Fatah នៅភាគខាង ត្បូង និងនិរតីនៃទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី ដែលបង្កការខាតបង់ និងបណ្ដាលឲ្យពួកភេរវករស្លាប់ ព្រមទាំងរងរបួសជាច្រើននាក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦។

យន្តហោះកងទ័ពរុស្ស៊ី បានទម្លាក់គ្រាប់បែក នៅទីតាំងប្រមូលលផ្តុំភេរវករ ក្នុងតំបន់ al-Ramousiyeh, Tal al-Mahrouqat និង al-Moshirfeh ដែលបណ្ដាឲ្យភេវរកររាប់សិបនាក់ស្លាប់ និងរងរបួស។

យ៉ាងណាមិញ កងកម្លាំងរដ្ឋាភិបាលស៊ីរី ក៏បានប្រមូលផ្តុំកងកម្លាំងរបស់ខ្លួន សម្រាប់ប្រតិបត្តិការនៅតំបន់ Al-Hadher និង Abteen ដើម្បីប្រយុទ្ធគ្នាប្រឆាំងនឹងពួកភេវរករ ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងតំបន់នោះ ផងដែរ។

តាមរបាយការណ៍ បានឲ្យដឹងថា ទាហានរាប់រយនាក់ បានចេញពីទីតាំងជំរុំទ័ព ក្នុងតំបន់ al-Safireh ដើម្បីចូលរួមកម្មាភិបាលរបស់ខ្លួន នៅក្នុងសមរភូមិ។

គួរបញ្ជាក់ដែរថា ក្នុងសេចក្តីរាយការណ៍ កាលពីម្សិលមិញ បានឲ្យដឹងថា កងទ័ពស៊ីរី និងពួកសម្ព័ន្ធមិត្ត របស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំ នៅលើទីតាំងពួកភេវរករ Jeish al-Fatah ក្នុងអគារសាលាយោធាភាគខាងជើង និងខាងត្បូង៕

Russian Warplanes Pound

មតិយោបល់