ព័ត៌មានជាតិ

នារីម្នាក់ ត្រូវរថយន្តដឹកខ្សាច់បុកនិងកិនខ្ទេចក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់មួយគ្រឿងបានបុកនារីវ័យក្មេងម្នាក់កំពុងជិះម៉ូតូ បណ្ដាលឲ្យបែកក្បាលស្លាប់ៗក្នុងថ្លុកឈាម។

ហេតុការណ៍នេះបានកើតឡើងនាម៉ោង៣រសៀលថ្ងៃទី៣០ សីហា នេះ នៅលើកំណាត់ផ្លូវជាសុផារ៉ា (ផ្លូវ៥៩៨) សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកខ្សាច់បើកបរពីព្រែកព្នៅឆ្ពោះមករង្វង់មូលកាំកូស៊ីធី លុះមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងោកមួយភាំង ក៏ជ្រុលទៅម៉ូតូម៉ាកហុងដា C100 ប៊ិចពីក្រោយ ជិះដោយនារីម្នាក់ បណ្ដាលឲ្យដួល ហើយត្រូវរថយន្តកិនខ្ទេចក្បាលតែម្ដង រីឯរថយន្តបើកហួសទៅមុខជាង១០ម៉ែត្រ ទើបឈប់ហើយអ្នកបើកបរបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោលឈឹង៕

ព័ត៌មានលម្អិត Post News នឹងរាយការណ៍បន្ថែមនៅពេលក្រោយ៖

https://youtu.be/uOxPPPgluhQ

ឡានបុកនារីម្នាក់ (1)ឡានបុកនារីម្នាក់ (2)ឡានបុកនារីម្នាក់ (3)ឡានបុកនារីម្នាក់ (4)ឡានបុកនារីម្នាក់ (5)ឡានបុកនារីម្នាក់ (6)ឡានបុកនារីម្នាក់ (7)ឡានបុកនារីម្នាក់ (8)ឡានបុកនារីម្នាក់ (9)ឡានបុកនារីម្នាក់ (10)ឡានបុកនារីម្នាក់ (11)ឡានបុកនារីម្នាក់ (12)

មតិយោបល់