ព័ត៌មានកីឡា

Beckham ផ្ញើសារលើកទឹកចិត្តមួយទៅ Rooney ថាប្រឹងដល់ដង្ហើមចុងក្រោយ

David Beckham បានផ្ញើសារមួយទៅ Wayne Rooney បន្ទាប់ពីប្រធានក្រុមរូបនេះបានក្លាយជាកីឡាករបង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេសច្រើនជាងគេ ១១៦ប្រកួត។ ដោយក្នុងសារនោះ Beckham ចង់ឱ្យ Rooney ប្រឹងប្រែងរហូតទាល់តែរត់លែងរួចទើបឈប់ពីជម្រើសជាតិ។

Rooney បានដើរតួយ៉ាងសំខាន់ក្នុងប្រកួតបើកឆាកជម្រុះ World Cup 2018 កាលពីយប់មិញនេះ បើទោះជារូបគេមិនមែនជាអ្នករកគ្រាប់បាល់បានក៏ដោយ។ យ៉ាងណាមិញ ១ប្រកួតយប់មិញ ក៏បានធ្វើឱ្យកីឡាករ Man Utd រូបនេះកា្លយជាអ្នកបង្ហាញខ្លួនបានច្រើនជាងគេសម្រាប់អង់គ្លេសផងដែរ។

Beckham

បន្ទាប់ពីបង្កើតកំណត់ត្រានេះហើយ David Beckham ក៏បានផ្ញើសារចូលរួមរីករាយមួយ ហើយក៏បន្ថែមក្នុងនោះទៀតថា Rooney ត្រូវតែជួយអង់គ្លេសបន្ដទៀត រហូតដល់ខ្លួនឯងលែងផ្ដល់អ្វីបាន ទើបឈប់។ វាមិនមែនជាឧបសគ្គសម្រាប់កីឡាករបាល់ទាត់នោះទេ ចំពោះមតិរិះគន់នានា៕

 

 

មតិយោបល់