ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកអូបាម៉ា ត្រូវប្រធានាធិបតីហ្វីលីពីនជេរម៉ាចាស់ដៃថា «Son of a bitch» ជាពាក្យដ៏អសុរសមួយ

ហ្វីលីពីន: ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោក Rodrigo Duterte ដែលគេស្គាល់ថា ជាតួអង្គយ៉ាងសំខាន់ ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងគ្រឿងញៀ ដែលមិនខ្លាចនឹងពាក្យរិះគន់ ឬគេអន់ចិត្តគ្រប់ទិសទីនោះ ខណ:នេះ កំពុងតែធ្វើតែបង្កឲ្យមានការភ្ញាក់ផ្អើលធំមួយទៀតហើយ បន្ទាប់ពីការជេរប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ជាភាសាហ្វីលីពីន ប៉ុន្តែបើបកជាអង់គ្លេស គឺមានន័យថា «son of a bitch» វាជាពាក្យជេរ ដែលជន បរទេសតែងប្រើពេលខឹង ឬប្រទុសរាយនឹងរឿងអ្វីមួយ ដែលមានន័យ ជាភាសាខែ្មរយើងថា៖ កូនមីសំផឹង។ នេះបើយោងតាមរយ: សារព័ត៌មាន theatlantic ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។

ការជេរនេះ គឺបានធ្វើទ្បើងបន្ទាប់ពីលោក អូបាម៉ា បានសាកសួរពីការសម្លាប់រង្គាលមនុស្ស ក្រៅប្រព័ន្ធ តុលាការ របស់ប្រធានាធិបតីហ្វីលីពីន ជាង ២.៤០០នាក់ ចាប់តាំងពីលោកឡើងកាន់អំណាច៕

Philippine President Rodrigo Duterte speaks during a National Heroes Day commemoration at the Libingan ng mga Bayani (Heroes' Cemetery) in Taguig city, Metro Manila

មតិយោបល់